Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អ្នកប្រើប្រាស់​ម៉ូតូ​ច្នៃ​ស៊ី​ម៉ាំង​បង្ក​សម្លេង​រំខាន​នៅពេល​យប់ ត្រូវ​ចាប់ខ្លួន​អប់រំ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​

​ខេត្តបាត់ដំបង​៖ កាលពី​យប់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២០ នគរបាល​ខេត្តបាត់ដំបង បានធ្វើការ​ត្រួតពិនិត្យ​និង​ឃាត់​អ្នកប្រើប្រាស់​ម៉ូតូ​ចំនួន ៩​គ្រឿង ដែល​បំពាក់​ដោយ​បំពង់​សី​ម៉ាំង​កែច្នៃ បង្ក​សម្លេង​ខ្លាំងរ​ខាន នៅពេល​យប់ ក្នុង​ក្រុង​បាត់ដំបង​។

​ក្រោយពេល​ឃាត់​រក្សាទុក​ម៉ូតូ​ទាំង ៩​គ្រឿង​នេះ​រួចមក ពិនិត្យឃើញថា​ម៉ូតូ​ទាំងនេះ ក្រៅពី​ការកែច្នៃ​បំពង់​ស៉ី​ម៉ាំង ដើម្បី​បន្លឺសម្លេង​ខ្លាំងៗ នៅមាន​លក្ខណៈ​មិន​ត្រឹមត្រូវ​លើ​ចំណុច​ផ្សេងទៀត ដែល​ផ្ទុយ​ពី​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។

​ករណីនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បានប្រគល់​ភារកិច្ច​ទៅ​ការិយាល័យ​នគ​បាល​ចរាចរណ៍​ផ្លូវគោក​អនុវត្ត​ការ​ដោយ​អប់រំ​ណែនាំ​ដល់​ម្ចាស់​ម៉ូតូ​ឱ្យ​ឈប់​ប្រព្រឹត្ត​សកម្មភាព​បែបនេះ​បន្តទៀត​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន