Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អាជ្ញាធរ​ខណ្ឌដូនពេញ បង្ក្រាប​ល្បែង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់ ២​ទីតាំង តែ​អ្នក​លែង និង​ម្ចាស់​ទីតាំង រត់គេចខ្លួន​បាត់អស់

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០២១​ម្សិលមិញ អាជ្ញាធរ​ខណ្ឌដូនពេញ បាន​ចុះបង្ក្រាប​បទល្មើស​ល្បែង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់ ចំនួន​០២​ទីតាំង​ដែល​បាន​បើក​យ៉ាង​អនាធិបតេយ្យ ស្ថិតនៅ ផ្លូវ​លេខ​៨០ ភូមិ​២១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បានធ្វើ​ការឆែកឆេរ​ត្រួតពិនិត្យ​រកឃើញ​ហ្គេម​បាញ់​ត្រី​ចំនួន​០៤​ទូរ ចំណែក​អ្នក​លែង​ល្បែង និង​ម្ចាស់​ទីតាំង​បាននាំគ្នា​រត់គេចខ្លួន​បាត់​អស់ ។​

​ជា​លទ្ធផល​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​ខ​ណ្ឌ​ដូនពេញ បានធ្វើ​ការដកហូត​បា​ន​ទូ​ហ្គេម​ប្រភេទ​បាញ់​ត្រី​បាន​ចំនួន ៤​ទូ ដឹក​យកមក​រក្សាទុក នៅ​សាលាខណ្ឌ​ដូនពេញ ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន