Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

មន្រ្តីស្ថានីយ៍ជញ្ជីងអូរពងមាន់ បើករថយន្តបុករ៉ឺម៉ក រួចបន្តទៅបុក​រថយន្តដឹកទំនិញបណ្តាល​ឲ្យ​ស្លាប់នៅនឹងកន្លែង

បុរស​ម្នាក់ដែលគេស្គាល់ថា គឺជា​មន្រ្តីជញ្ជីងនៅស្ថានីយ៍អូរពងមាន់ ខេត្តស្ទឹងត្រែង បាន​ស្លាប់នៅ​កន្លែងកើតហេតុ ក្រោយពីបាន​បើករថយន្តទំនើបរបស់ខ្លួនទៅបុក​ពីក្រោយ​ម៉ូតូ​រ៉ឺម៉កលក់ទំនិញ​ចល័ត ហើយ​រេ​ចង្កូតទៅបុក​​រថយន្ត យីឌុប កាលពីវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី១០ ខែមករា នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៧ ស្ថិតក្នុង​ភូមិ​រាជា​នុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង។

​លោក​វរសេនីយ៍ទោ ឈឿន ម៉េង នាយការិយាល័យ នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ថា អ្នកបើកបរ ឈ្មោះ ជិម សារិន ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ មន្ត្រី​បំរើកា​ងារ នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត រា​ជានុ​កូ​ល (​អូរ​ពងមាន់ ខេត្តស្ទឹងត្រែង​) បាន​បើករថយន្ត ម៉ាក Rang rover ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ AK6925 ទិសដៅ​ពី​ខាងជើង ទៅខាង​ត្បូង បាន​បុក​ពីក្រោយ​ម៉ូតូ​រ៉ឺម៉ក ម៉ាក​ហុងដា សេ​រុស ពណ៌ ស គ្មាន​ស្លាក​លេខ បណ្ដាលឱ្យ​ម៉ូតូ​រ៉ឺម៉ក ខ្ទាត​ទៅខាង​ស្ដាំ​ដៃ ធ្វើឱ្យ​អ្នកបើកបរ​ម៉ូតូ​រ៉ឺម៉ក ឈ្មោះ ហាស យ៉​ត ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ​ចល័ត តាម​ម៉ូតូ​រ៉ឺម៉ក មាន​លំនៅ នៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង បាន​ស្លាប់ នៅនឹងកន្លែង​កើតហេតុ និង​ស្ត្រី​ម្នាក់ ដែល​រួម​ដំណើរ​ជាមួយ​ម៉ូតូ​រ៉ឺម៉ក មិនទាន់​ស្គាល់ឈ្មោះ បាន​រងរបួស​ធ្ងន់​។​

​លោក​បាន​បន្តថា ក្រោយពេល​បុក​ជាមួយ​ម៉ូតូ​រ៉ឺម៉ក​រួច រថយន្ត Rang rover របស់ មន្ត្រី​ស្ថានីយ៍​ជញ្ជីង បាន​រេ​ចង្កូត ទយគូថ​រថយន្ត ទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត ប៉ះទង្គិច​គ្នា​យ៉ាងខ្លាំង ជាមួយ​រថយន្ត​យី​ឌុប ចង្កូត​ស្តាំ ពាក់​ស្លាក​លេខ PRV 0033 ដែល​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា បណ្ដាលឱ្យ រថយន្ត Rang rover ខូចខាត កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​។

បន្ទាប់ពី​កើតហេតុ​ភ្លាម អ្នកបើកបរ រថយន្ត​យី​ឌុប មិន​ស្គាល់​អត្តសញ្ញាណ បាន​គេចខ្លួនបាត់ ដោយ​បន្សល់ទុក រថយន្ត​ចោល នៅ​កន្លែងកើតហេតុ​។ ចំណែក​ភាគី រថយន្ត Rang rover ក្រៅពី​មន្ត្រី​ស្ថានីយ៍​ជញ្ជីង នៅមាន​បុរស​ម្នាក់ ដែល​រួម​ដំណើរ​ជាមួយគ្នា បាន​រងរបួស​ស្រាល ហើយ​ពួកគេ បាននាំគ្នា​គេចខ្លួន ចេញពី​កន្លែងកើតហេតុ​។​

​យោងតាម​ការសន្និដ្ឋាន នៅ​កន្លែងកើតហេតុ នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តស្ទឹងត្រែង បាន​អះអាងថា មូល​ហេតុដែល​បណ្ដាល ឱ្យមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង មកពី​រថយន្ត Rang rover បើកបរ ក្នុង​ល្បឿន​លឿន​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន