Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ចាប់ខ្លួន​៨​នាក់ ដកហូត​ថ្នាំញៀន ៨៤​កញ្ចប់ នៅ​ខេត្តកំពង់ចាម​

​ខេត្តកំពង់ចាម​៖ កម្លាំង​នគរបាល​ខេត្តកំពង់ចាម បាន​ចុះបង្ក្រាប​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ដោយ​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន ៨​នាក់ នៅ​ស្រុក​ព្រៃឈរ​, កំពង់សៀម និង​ក្រុង​កំពង់ចាម កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១ ដកហូត​ថ្នាំញៀន​ចំនួន ៨៤​កញ្ចប់​។​

​ក្នុង​ប្រតិបត្តិការ​ខាងលើ កម្លាំង​ជំនាញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៨​នាក់ និង​ដកហូត​វត្ថុតាង​បាន រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ជា​គ្រឿងញៀន ចំនួន​៨៤​កញ្ចប់ (​ធំ​ចំនួន​០៥​កញ្ចប់​), ទូរស័ព្ទដៃ​ចំនួន​០៨​គ្រឿង និង​រថយន្ត​ធំ ចំនួន​០២​គ្រឿង​។

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូ​វា​បាន​បញ្ជូនទៅ​ការិយាល័យ​ជំនាញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ដ​តាមច្បាប់​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន