Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឪពុក​របួសធ្ងន់ កូនតូច​ស្លាប់​ភ្លាមៗ ករណី​រថយន្តបុក​ម៉ូតូ នៅ​ក្រុង​ប៉ោយប៉ែត​

​ខេត្តបន្ទាយមានជ័យ​៖ យ៉ាងហោចណាស់​ឪពុក និង​កូនតូច ម្នាក់​របួសធ្ងន់ និង​ម្នាក់ទៀត​ស្លាប់​ភ្លាមៗ ក្នុងករណី​ថ្នាក់​ច​រា​រណ៍ កាលពី​ល្ងាច ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១ នៅលើ​កំណាត់​ផ្លូវជាតិ​លលេ​ខ​៥ ក្នុងភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​ជនរងគ្រោះ​ជា​ឪពុក​ឈ្មោះ គង់ តុលា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ (​របួសធ្ងន់​) និង​កូន​ឈ្មោះ ផាន សំរេច ភេទ​ប្រុស អាយុ​១១​ឆ្នាំ (​ស្លាប់​) ទាំង​២​នាក់ រស់នៅ​ភូមិ​និមិត្ត​ថ្មី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​អាជ្ញាធរ​មូលដ្ឋាន បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ទាំង​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ធ្វើដំណើរ​ពី​លិចទៅ​កើត​លុះដល់​ចំណុចកើតហេតុ ក៏មាន​រថយន្ត​១​គ្រឿង មិន​ស្គាល់​ម៉ាក ធ្វើដំណើរ​ក្នុង​ស្រប​ទិស​គ្នា បាន​បុក​ពីក្រោយ​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​មាន​ស្លាប់ និង​របួស​តែម្តង​។ ចំណែក​រថយន្ត​បង្ក បាន​បើក​គេចខ្លួន​បាត់ស្រមោល​។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់ បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត​។ សាកសព ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន