Connect with us

Hi, what are you looking for?

អន្តរជាតិ

ក្រុមមុជទឹករកឃើញទីតាំប្រអប់ខ្មៅ​យន្តហោះ ជួបគ្រោះថ្នាក់​សម្លាប់មនុស្ស ៦២នាក់

សារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១បានផ្សាយថាក្រុមអ្នកមុជទឹករបស់យោធាឥណ្ឌូណេស៉ី នៅថ្ងៃចន្ទនេះ កំពុងខិតទៅកាន់តែជិតប្រអប់ខ្មៅ (black boxes) របស់យន្តហោះដឹកអ្នកដំណើរ ដែលបានធ្លាក់ចូលសមុទ្រ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននោះហើយ។ អប់ខ្មៅដែលជាឧបករណ៍ថតសំឡេង ក្នុងបន្ទប់អាកាសយានិក និងជាឧបករណ៍សម្រាប់កត់ត្រាទិន្នន័យនៃការហោះហើរ អាចផ្តល់តំរុយយ៉ាងសំខាន់ជាទីបំផុត ចំពោះមូលហេតុនៃការធ្លាក់យន្តហោះ Boeing 737-500 របស់ក្រុមហ៊ុនអាកាសចរណ៍ស្រ៊ីវីចាយ៉ា (Sriwijaya) ដែលបានធ្លាក់ចូលក្នុងផ្ទៃសមុទ្រកោះជ្វាប្រទេសឥណ្ឌូណេស៉ី។
សញ្ញាប្រាប់ពីទីតាំងរបស់ប្រអប់ខ្មៅ ត្រូវបានរកឃើញកាលពីយប់ថ្ងៃអាទិត្យ ប៉ុន្តែពួកវាមិនទាន់ត្រូវបានស្រង់ យកចេញពីក្នុងទឹកបាននៅឡើយទេ។ របញ្ជាក់ថា យន្តហោះនោះស្ថិតក្នុងជើងហោះហើរក្នុងស្រុក ដែលមានគោលដៅចេញពីរដ្ឋធានីហ្សាការតា ឆ្ពោះទៅកាន់ទីក្រុង ប៉ុនទាណាក់ (Pontianak) ស្ថិតនៅក្នុងខេត្តកាលីម៉ាន់តាន់ខាងលិច (West Kalimantan) ជាមួយមនុស្សសរុប ៦២នាក់ (អ្នកដំណើរ៥០នាក់ និងក្រុមការងារយន្តហោះ១២នាក់) ដែលសុទ្ធតែជាជនជាតិឥណ្ឌូណេស៉ី ហើយក្នុងនោះមានកុមារ ១០នាក់ផងដែរ។ ការស្រាវជ្រាវជុំវិញករណីធ្លាក់យន្តហោះនេះ ត្រូវគេរំពឹងថានឹងអាចប្រើពេលរាប់ខែឯណោះ។
នៅពេលនេះដែរ ឥណ្ឌូនេស៊ី​បង្កើនសកម្មភាពកំណត់អត្តសញ្ញាណជនរងគ្រោះ ករណីធ្លាក់យន្តហោះ។គិតថ្ងៃត្រង់ថ្ងៃទី​១១ខែមករា ក្រុមជួយសង្គ្រោះ ឥណ្ឌូនេស៊ី​បានរកឃើញសាកសពអ្នកដំណើរ១៦នាក់ ក្នុងហេតុការគ្រោះថ្នាក់ធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍​Sriwijaya Air កាលពីថ្ងៃទី​៩ខែមករាឆ្នាំ​២០២០។
សកម្មភាពស្វែងរកសាកសពជនរងគ្រោះ​បានខិតខំទាំងយប់ទាំងថ្ងៃ ឲ្យទាន់ពេលវេលា ។ ក្រុមអ្នកសង្គ្រោះឥណ្ឌូនេស៊ីបានឲ្យដឹងថា មកទល់ពេលនេះ ទើបតែរកឃើញ​សាកសពតែ១៦នាក់ប៉ុណ្ណោះ ហើយនៅពេលនេះមិនទាន់កំណត់អត្តសញ្ញាណនៅឡើយទេ​។ ក្រុមជំនាញបានខិតខំ​កំណត់អត្តសញ្ញាណដើម្បីផ្តល់ជូនគ្រួសារទៅធ្វើបុណ្យតាមប្រពៃណី​។


ពេលនេះសាកសពត្រូវបានរក្សាទុកនៅមន្ទីរពេទ្យ Kramat Jati ភាគខាងកើតទីក្រុងចាការតា​ ដើម្បីត្រួតពិនិត្យ​ ADN កំណត់អត្តសញ្ញាណ។ ក្រុមជួយសង្គ្រោះក៏បានរកឃើញបំណែកយន្តហោះជាច្រើនផងដែរ​ ហើយបញ្ជូនទៅកាន់ កំពង់ផែTangjung Priok ដើម្បីស្រាវជ្រាវ ពីមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់ ។
អ្នកនេសាទឥណ្ឌូនេស៊ី បានឲ្យដឹងថា បានឬស៊ូសំឡេងផ្ទុះយ៉ាងខ្លាំង ក្នុងពេលយន្តហោះធ្លាក់ចូលសមុទ្រ ។ អាកាសយានិកបញ្ជាយន្តហោះដែលជួបគ្រោះថ្នាក់នោះ មានបទពិសោធ ​២៧ឆ្នាំក្នុងការបើកបរ​។ នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុនៅឡើយទេ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន