Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

កម្ពុជា បន្ត​ចុះ​ត្រជាក់​ខ្លាំង ចាប់ពី​ថ្ងៃទី​១៣ ដល់​១៩ ខែមករា​!

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១​នេះបានចេញសេចក្តីជូនដំណឹង​ ស្តីពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៣ ដល់ ១៩ ខែមករា ឆ្នាំ​២០២១​។​

​ក្រសួង​បាន​បញ្ជាក់ថា ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ភាគ​ខាងជើង បាននិងកំពុង​ធ្លាក់ចុះ​មកក្រោម គួបផ្សំ​ជាមួយនិង​ខ្យល់មូសុង​ឦសាន​ខ្លាំង​។​
* នៅ​ថ្ងៃ​១៣-១៥ ខែមករា ខ្យល់មូសុង​ឦសាន​បក់​ខ្លាំង ។​
* នៅ​ថ្ងៃទី​១៦-១៩ ខែមករា ខ្យល់មូសុង​ឦសាន​ថមថយ​មក​ក្នុង​កម្រិត​ពី​មធ្យម ទៅ​បង្គួរ ។​

​ភាព​បែបនេះ​នឹងធ្វើ​ឲ្យ ៖
១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល ៖
* នៅ​ថ្ងៃទី​១៣-១៤ ខែមករា ៖
* សីតុណ្ហភាព​អប្បបរមា មាន​ពី ១៣-១៦ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៣-២៦ °C
​នៅ​ថ្ងៃទី​១៥-១៩ ខែមករា សីតុណ្ហភាព​អប្បបរមា មាន​ពី ១៨-២១ °C និង​សីតុណ្ហភាព​អតិបរមា​មាន​ពី ២៧-៣០ °C ។​

២៖ បណ្តា​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ៖
* នៅ​ថ្ងៃទី​១៣-១៤ ខែមករា ៖
* សីតុណ្ហភាព​អប្បបរមា មាន​ពី ១១-១៤ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៣-២៦ °C​នៅ​ថ្ងៃទី​១៥-១៩ ខែមករា សីតុណ្ហភាព​អប្បបរមា មាន​ពី ១៦-១៩ °C និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​២៧-៣០ °C ។​

៣៖ តំបន់​មាត់សមុទ្រ ៖
* នៅ​ថ្ងៃទី​១៣-១៤ ខែមករា ៖
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១ °C
​នៅលើ​ផ្ទៃសមុទ្រ​មាន​ខ្យល់ និង​រលក​សមុទ្រ​ខ្ពស់ៗ នៅ​ថ្ងៃទី​១២ ខែមករា ។​
​នៅ​ថ្ងៃទី​១៥-១៩ ខែមករា សីតុណ្ហភាព​អប្បបរមា មាន​ពី ១៩-២២ °C និង​សីតុណ្ហភាព​អតិបរមា​មាន​ពី ២៧-៣០ °C ។​

​ជាមួយគ្នានេះ ក្រសួង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​ជាពិសេស​វីរៈ​កងទ័ព រស់នៅ និង​ឈរជើង​នៅ តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន សូម​បន្ត​បង្កើន​យកចិត្តទុកដាក់​ថែរក្សា សុខភាព​ចំពោះ​ធាតុអាកាស​ដែល​បន្ត​ត្រជាក់​នៅ​តំបន់​នោះ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន