Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ថៃ សម្រេច​ការសង់​ផ្លូវ​ត​ភ្ជាប់​មក​ច្រក​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់

​ខេត្តពោធិ៍សាត់​៖ ទីបំផុត​ភាគី​រដ្ឋាភិបាល​ថៃ បាន​សាងសង់​កំណាត់​ផ្លូវ​មួយ​ខ្សែ ត​ភ្ជាប់​ពី​ភូមិ​ថា​សេន ឃុំ​ឡែ​មកា​ត់ ស្រុ​ម​មឿង ខេត្ត​ត្រាត មកកាន់​ច្រកព្រំដែន​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់ របស់​កម្ពុជា​រួចរាល់​ហើយ​។ ការតភ្ជាប់​ផ្លូវ​មួយ​ខ្សែ​នេះ​ឡើង ជាការ​បង្កើត​ច្រក​សេដ្ឋកិច្ច​ថ្មី​មួយទៀត​រវាង​កម្ពុជា និង​ប្រទេស​ថៃ​។ ជាពិសេស​ធ្វើឱ្យ​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ មាន​សក្តា​នុ​ពេល​សេដ្ឋកិច្ច​ថែម​មួយកម្រិត​ទៀត​។​
​កំណាត់​ផ្លូវ​នេះ ត្រូវបាន​សាងសង់ឡើង​ដោយ​ក្រាល​កៅស៊ូ ប្រភេទ AC មាន​ទឹង ១៤​ម៉ែត្រ ប្រវែង​ជិត ២​គីឡូម៉ែត្រ ចែកចេញជា​៤​គន្លង​។​

​ការសម្រេច​សាងសង់​កំណាត់​ផ្លូវ​នេះ បន្ទាប់ពី​សភា​ថៃ​បានអនុម័ត និង​បន្ទាប់ពី​លោក ឆ័​ត្រ​ប្រ​ឆៃ ផន​ម៉ន​ឡឺដ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ នៃ​ព្រះរាជាណាចក្រ​ថៃ បាន​ចារ​ឯកភាព​តាម​សំណើ​របស់​អភិបាលខេត្ត​ត្រាត កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​កន្លងទៅ ពាក់ព័ន្ធ​កា​រព​ន្លឿ​ន​បើក​ច្រកព្រំដែន​អន្តរជាតិ​នេះ​។​
​ការតភ្ជាប់​កំណាត់​ផ្លូវ​មួយ​ខ្សែ​នេះ គឺជា​ការចង់​ឃើញ​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក៏ដូចជា​រដ្ឋបាលខេត្ត​ពោធិ៍សាត់​ផ្ទាល់​តែម្តង ដើម្បី​បង្កើត​នូវ​ចរន្ត​សេដ្ឋកិច្ច​ថ្មី​មួយទៀត​រវាង​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា​។
​ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ តែង​បាន​ជួបពិភាក្សា​ជា​ញឹកញាប់​ជាមួយ​ភាគី​ថៃ ដើម្បី​ជជែក​ពី​ការតភ្ជាប់​សេដ្ឋកិច្ចរ​វា​ង​ខេត្តពោធិ៍សាត់ និង​ខេត្ត​ត្រាត តាមរយៈ​ច្រកព្រំដែន​ថ្មដា​នេះ​។​

​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ដែលជា​តំបន់​ដាច់ស្រយាល​មួយ​ពី​អតីត​កាលនោះ បាន​នឹង​កំពុង​ក្លាយទៅជា​តំបន់​មាន​សក្តានុពល​ខ្ពស់​លើ​វិស័យ​ទេសចរណ៍ និង​កសិកម្ម បន្ទាប់ពី​ផ្លូវ​មួយ​ខ្សែ​នេះ គឺ​ផ្លូវជាតិ​លេខ​៥៥ ត្រូវបាន​សាងសង់​រួចរាល់ និង​ដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់​កាលពី​ឆ្នាំ​២០២០​កន្លងទៅ​។​ ​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ជា​កន្លែង​ទេសចរណ៍​ដែលមាន​ទឹកជ្រោះ និង​ជួរ​ភ្នំ ខណៈ​ស្រុក​មឿង ខេត្ត​ត្រាត ប្រទេស​ថៃ ជា​តំបន់​ទេសចរណ៍​ជាប់មាត់​សមុទ្រ​។

​ការតភ្ជាប់​ផ្លូវ​ធ្វើដំណើរ​កាន់តែ​ងាយស្រួល​រវាង​ខេត្តពោធិ៍សាត់ របស់​កម្ពុជា និង​ខេត្ត​ត្រាត របស់​ថៃ តាម​ច្រក​ថ្មដា នឹង​ទាក់ទាញ​កាន់តែខ្លាំង​លើ​វិស័យ​ទេសចរណ៍​រវាង​ខេត្ត​ទាំងពីរ​។ បច្ចុប្បន្ននេះ​នៅ​ច្រក​ថ្មដា​នេះ នៅ​ខាង​ទឹកដី​កម្ពុជា មានការ​វិនិយោគ​អភិវឌ្ឍ​លំនៅឋាន សណ្ឋាគារ និង​កន្លែង​លំហែកាយ​ជាច្រើន​។​
​ក្រៅតែពី​វិស័យ​ទេសចរណ៍ ការតភ្ជាប់​ខេត្ត​ទាំងពីរ​តាមរយៈ​ច្រក​ថ្មដា នឹង​បង្ក​ភាពងាយស្រួល​ក្នុងការ​ផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន