Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រដ្ឋបាល​ក្រុង​ពោធិ៍សាត់ ពលរដ្ឋអាស្រ័យ​ផល​ដាំ​ដុះ​ដំណាំ​ផ្សេងៗ លើ​ក្បាលដី​រដ្ឋ ត្រូវ​បញ្ឈប់​សកម្មភាព​ជាបន្ទាន់

​ពោធិ៍សាត់​៖ រដ្ឋបាល​ក្រុង​ពោធិ៍សាត់ ចេញ​សេចក្តីជូនដំណឹង ជម្រាបជូន​ដល់​លោក លោកស្រី បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ប្រើប្រាស់ អាស្រ័យ​ផល​ដាំ​ដុះ​ដំណាំ​ផ្សេងៗ លើ​ក្បាលដី​រដ្ឋ​លេខ ១៥០៥០៦០៣-១៤១៦ ស្ថិតក្នុង​ភូមិ​ទួល​ម្កាក់ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ឱ្យបាន​ជ្រាបថា រដ្ឋបាលខេត្ត​ពោធិ៍សាត់ នឹង​ចាត់ចែង​ទីតាំង​ដី​ខាងលើនេះ សម្រាប់​ធ្វើជា​ដី​សម្បទាន​សង្គមកិច្ច​។​

​អាស្រ័យហេតុនេះ សូម​លោក លោកស្រី ដែល​បាន​ប្រើប្រាស់​អាស្រ័យ​ផល លើ​ក្បាលដី​ខាងលើ ត្រូវ​បញ្ឈប់​សកម្មភាព​ប្រើប្រាស់​ជាបន្ទាន់​។ រដ្ឋបាល​ក្រុង​នឹងមិន​ទទួលខុសត្រូវ​ចំពោះ​ផលប៉ះពាល់ ឬ​ការខូចខាត​ផលដំណាំ នៅពេលដែល​រដ្ឋបាលខេត្ត ចាប់ផ្តើម​អនុវត្ត​គម្រោង​នេះនោះ​ឡើយ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន