Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ​ទីប្រឹក្សា​ស្ថានទូត​ចិន ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ

​ភ្នំពេញ​៖ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​យុវជន​គណបក្ស​ថ្នាក់កណ្តាល បានអនុញ្ញាត​ឲ្យ លោក Wu Chuanbing ទីប្រឹក្សា​ស្ថានទូត​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុង​គោលបំណង​ដើម្បី​ពង្រឹង និង​ពង្រីក​បន្ថែមទៀត នូវ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​យុវជន​នៃ​ប្រទេស​ទាំងពីរ​។ នេះ​បើ​យោងតាម​ផេ​ក​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​រសៀល​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១​។

​លោក​ទីប្រឹក្សា Wu Chuanbing បាន​អបអរសាទរ​យ៉ាង​កក់​ក្ដៅ​ចំពោះ​លោក ហ៊ុន ម៉ា​ណែ​ត ដែល​បាន​ជ្រើសតាំង​ជា សមាជិក​គណ​:​អចិន្ដ្រៃយ៍​គណ​:​ក​ម្មា​ធិ​ការ​កណ្ដាល ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្ដាល និង​អនុប្រធាន​គណ​:​ចលនា​មហាជន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​រយ​:​ពេល​ពីរ​បី​ឆ្នាំ​កន្លងមកនេះ​។

​លោក​បាន​បញ្ជាក់ថា កម្ពុជា​-​ចិន មាន​ទំនាក់ទំនង​ល្អជា​ប្រពៃណី ហើយ​ទំនាក់ទំនង​នេះ​គឺជា​គុណ​តម្លៃ​ដ៏​ល្អ សម្រាប់​ប្រជាជន​យើង​ទាំងពីរ​។ ខ្ញុំ​មាន​សេចក្តី​រីករាយ​ណាស់ ដែល​បាន​ឃើញថា «​ចំណងមិត្តភាព​ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន​។

​តាមរយៈ​ផ្លែផ្កា​នៃ​ទំនាក់ទំនង​ល្អ​នេះ ប្រទេស​យើង​ទាំងពីរ បានផ្តល់​ផលប្រយោជន៍​ល្អ​ឱ្យ​គ្នា​ទៅវិញទៅមក ពិសេស​ការផ្លាស់ប្តូ​រប​ទ​ពិសោធ​ល្អៗ​របស់​យុវជន​នៃ​ប្រទេស​ទាំងពីរ តាមរយៈ​ការបណ្តុះបណ្តាល ការផ្លាស់ប្តូរ​បទពិសោធ​ដឹកនាំ និង​បទពិសោធ​ការងារ​លើ​គ្រប់​វិស័យ ស្ថាប័ន​។​

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ក្នុងនាម​យុវជន​កម្ពុជា​បានបង្ហាញ​សេចក្តី​រីករាយ​ដែល​បាន​ឃើញថា «​ចំណងមិត្តភាព​ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន ត្រូវបាន​ថែបំប៉ន​ឱ្យ​កាន់តែ​រឹងមាំ​ដូច​ដែកថែប ប្រកបដោយ​ទំនុកចិត្ត​នយោបាយ​ដ៏​ខ្ពស់បំផុត​»​។

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ជំនួប​នា​ថ្ងៃនេះ គឺ​ដើម្បី​លើកស្ទួយ​ទំនាក់ទំនង​រវាង​យុវជន​ចិន និង​យុវជន​កម្ពុជា និង​ដើម្បី​ចូលរួមចំណែក​ពង្រឹងពង្រីក​ទំនាក់ទំនង​រវាង​កម្ពុ​ជា​ចិន​លើ​គ្រប់​វិស័យ​។ លោក ហ៊ុន ម៉ា​ណែ​ត​ បានស្នើ​សុំ​ភាគី​ចិន​ផ្ដល់​អាហារូបករណ៍ និង​ការបណ្ដុះបណ្ដាល​នៅក្នុង​ប្រទេស​ដើម្បី​ជួយ​បណ្ដុះបណ្ដាល​បង្កើន​សមត្ថ​ភាព ចំណេះដឹង​របស់​យុវជន​កម្ពុជា​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...