Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ថ្ងៃនេះ ពលករមកពីថៃចំនួន ៦នាក់ ត្រូវ​រកឃើញ​វិជ្ជមាន​កូវីដ​១៩

ក្រសួងសុខាភិបាល​កម្ពុជា បានជូនដំណឹង​នៅព្រឹក​ថ្ងៃទី១៣ ខែមករា ឆ្នាំ​២០២១នេះ​ថា គេបានរកឃើញ​ពលករ​ខ្មែរ​ដែលទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃចំនួន៦នាក់ មានវិជ្ជមានកូវីដ​១៩។

ពលករទាំង៦នាក់នេះ សុទ្ធសឹងតែជាស្រ្តី ដែល ទី១.អាយុ​៣៦ឆ្នាំ ស្នាក់​នៅ​ឃុំ​ជ្រៃ ស្រុកមោងឬស្សី ខេត្ត​បាត់ដំបង បាន​ធ្វើដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅថ្ងៃទី១១ ខែមករា ឆ្នាំ​២០២១, ទី២.អាយុ ៣២ឆ្នាំ ស្នាក់​នៅ​ភូមិ​ដូង ឃុំបឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង បាន​ធ្វើដំណើរ​មក​ពី​ប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅថ្ងៃទី១១ ខែមករា ឆ្នាំ​២០២១, ទី៣.អាយុ ១៨ឆ្នាំស្នាក់​នៅ​ស្រុកពាមជ ខេត្តព្រៃវែង បានធ្វើដំណើរ​មក​ពីប្រទេសថៃ មក​ដល់​កម្ពុជា​នៅថ្ងៃទី១០ ខែមមករា ឆ្នាំ​២០២១, ទី៤.អាយុ ២១ឆ្នាំ ស្នាក់​នៅស្រុកពាមជ ខេត្តព្រៃវែង បានធ្វើដំណើរ​មក​ពី​ប្រទេសថៃ មក​ដល់​កម្ពុជា​នៅថ្ងៃទី១០ ខែមករា ឆ្នាំ​២០២១, ទី៥. អាយុ២១ឆ្នាំ ស្នាក់​នៅ​ភូមិ​ដូង ឃុំបឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង បាន​ធ្វើដំណើរ​មក​ពីប្រទេស​ថៃ មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី១១ ខែមករា ឆ្នាំ​២០២១ និងទី៦. អាយុ ៣២ឆ្នាំ ស្នាក់​នៅ​ឃុំ​ធិបតី ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង បានធ្វើដំណើរ​មក​ពីថៃ មកដល់​កម្ពុជា​នៅថ្ងៃទី១១ ខែមករា ឆ្នាំ​២០២១។

ពលករខ្មែរទាំង៦នាក់នេះ បច្ចុប្បន្នពលករ​៥នាក់ ត្រូវ​ដាក់​ឲ្យ​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បន្ទាយមានជ័យ និង ១នាក់ទៀត​ត្រូ​វដាក់​ឲ្យ​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តបាត់ដំបង។

បើតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល​កម្ពុជា គិត​ត្រឹម​ថ្ងៃនេះ គេបានរកឃើញ​ពលករ​ដែលធ្វើដំណើរ​ត្រឡប់​មក​ពី​ប្រទេស​ថៃចំនួន ៣៣នាក់​ហើយ ដែលមាន​វិជ្ជមាន​វីរុស​កូវីដ​១៩ ក្នុង​នោះ​បានព្យាបាល​ជា​សះស្បើយ​ចំនួន ១២នាក់៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...