Connect with us

Hi, what are you looking for?

អន្តរជាតិ

ប្រធានាធិបតី​ឥណ្ឌូនេស៊ី ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ មុនគេ​ក្នុងប្រទេស

​ឥណ្ឌូនេស៊ី​៖ ប្រធានាធិបតី​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​លោក Joko Widodo បាន​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​កូ​វីដ​១៩ ជា​វ៉ាក់សាំង CoronaVac របស់​ក្រុមហ៊ុន​ចិន Sinovac Biotech នៅ​ថ្ងៃទី​១៣ មករា ២០២១ ធ្វើ​ឲ្យ​លោក​បាន​ក្លាយជា​មនុស្ស​ដំបូង​ក្នុងប្រទេស​ឥណ្ឌូនេស៊ី​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​នេះ​។​

​លោក Joko Widodo ត្រូវបាន​គេ​ចាក់​វ៉ាក់សាំង​នៅ​វិមាន​ប្រធានាធិបតី ក្នុង​ក្រុង​ហ្សា​កាតា ក្នុង​ព្រឹត្តិការណ៍​ដែលមាន​ការផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ជាតិ​។ ក្នុងពេលនោះ ក៏មាន​សមាជិក​គណៈរ​ដ្ឋ​មន្ត្រី​ផ្សេងៗ​ទៀត​ចាក់​វ៉ាក់សាំង​ដែរ​។

​នៅ​ឥណ្ឌូនេស៊ី មាន​បុគ្គលិក​សុខា​ភិល​បាល​ប្រមាណ​ជិត ១​លាន​៥​សែន​នាក់ នឹងត្រូវ​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ក្នុង​សប្តាហ៍​នេះ ក្នុងនោះ ច្រើនជាង​៥៦​ម៉ឺន​នាក់​ត្រូវបាន​គ្រោង​ថា នឹង​ចាក់​នៅក្នុង​ខែមករា​នេះ ខណៈដែល​៩០​ម៉ឺន​នាក់​ទៀត ត្រូវ​ចាក់​វ៉ាក់សាំង ក្នុង​ខែ​កុ​ម្ភះ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន