Connect with us

Hi, what are you looking for?

អន្តរជាតិ

ពិភពលោកមានពលរដ្ឋជិត ៩២លាននាក់ឆ្លងកូវីដ​១៩

បើទោះបីមានប្រទេសជាច្រើនបានចាក់វ៉ាក់សាំងកូវីដ​១៩  ជូនពលរដ្ឋជាច្រើនហើយក្តី ប៉ុន្តែចំនួនអ្នកឆ្លងនៅតែមិនថយចុះនោះឡើយ នៅតែមានករណីឆ្លងច្រើនដដែល​។


តាមតួលេខរបស់គេហទំព័រ Worldometers នៅថ្ងៃទី​១៣ខែមករា បានផ្សាយថា នៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ​១៩ កើនឡើងដល់ទៅ 91.988.471 នាក់ និងស្លាប់កើនឡើង 1.968.622 នាក់ ។ ជាមួយគ្នានោះដែរ ក៏មានអ្នកជំងឺ ៦៥,៨លាននាក់បានជាសះស្បើយ​។
តំបន់អាមេរិក ខាងជើង មានចំនួនអ្នកឆ្លងច្រើនជាងគេ ដោយមានអ្នកឆ្លងសរុប ​២៦,៦លាននាក់ ។ ផ្ទុយទៅវិញ​តំបន់អឺរ៉ុប មានចំនួនអ្នកស្លាប់ច្រើនជាងគេ​ ដោយមានអ្នកស្លាប់ ដល់ទៅ 600.303 នាក់ ។ ​ចំណែកទ្វីបអាស៊ី ឈរលំដាប់ទីបី មានអ្នកឆ្លង​ជាង​២១,៦លាននាក់ និងស្លាប់350.805 នាក់។ តំបន់អាមេរិក ខាងត្បូង មានអ្នកឆ្លង ១៤,១លាននាក់ ស្លាប់​379.709 នាក់។ ជាមួយគ្នានេះដែរចំនួនអ្នកឆ្លងនៅក្នុងទ្វីបអាហ្វ្រិក និង អូសេអានី ​ក៏មានចំនួនអ្នកឆ្លងកើនឡើងផងដែរ​។


នៅតំបន់អាមេរិក​ខាងជើង សហរដ្ឋអាមេរិក មានអ្នកឆ្លង ដល់ទៅ​23.368.225 នាក់ និងស្លាប់ 389.599 នាក់​។ រដ្ឋាភិបាលរបស់លោកត្រាំ​ នឹងចេញច្បាប់ស្នើដល់ ​ជនបរទេសទៅកាន់អាមេរិក​ត្រូវតែ​ធ្វើតេស្តអវិជ្ជមាន ជាមុនសិន ច្បាប់ថ្មីនឹងចូលជាធរមាននៅថ្ងៃទី​២៦ខែមករាឆ្នាំ​២០២១។
នៅក្នុងតំបន់អឺរ៉ុប រុស្ស៊ីជាប្រទេសដែល មានករណីឆ្លងច្រើនជាងគេបង្អស់​ ដោយមានអ្នកឆ្លង កើនឡើងដល់ 3.448.203 នាក់ ។ ចំណែកអង់គ្លេស​មានអ្នកឆ្លងជាង​​៣,១លាននាក់ ។ ប្រទេសដែលមានករណីឆ្លងកូវីដ​១៩ លើសពី១លាននាក់ភាគច្រើនស្ថិតនៅតំបន់អឺរ៉ុប ។


នៅទ្វីបអាស៊ី​ ឥណ្ឌាមានករណីឆ្លងច្រើនជាងគេ ដោយមានអ្នកឆ្លងសរុប10.495.816 នាក់ និងស្លាប់151.564នាក់។ ចំណែកនៅក្នុងតំបន់អាស៊ានវិញ ប្រទេសឥណ្ឌូនេស៊ី ឈរលំដាប់ទី​១ មានអ្នកឆ្លង ច្រើនជាងគេ ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន