Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ប្រទេស​កម្ពុជា ជាប់​ចំណាត់ថ្នាក់​លេខ ១ លើ​ពិភពលោក ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​លេខ ០០១ ស​ប្រក ចុះ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ ថា​ ​ប្រទេស​កម្ពុជា​៖ ជាប់​ចំណាត់ថ្នាក់​លេខ ១ លើ​ពិភពលោក ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។​

​ក្រសួងទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន អន្តរជាតិ​ជ្រាបថា កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២០ ការិយាល័យ​សេដ្ឋកិច្ច​សេ​ណេ​ហ្គា​ល់​បាន​ចុះផ្សាយ របាយការណ៍ ស្តីពី​ការផ្តល់​ចំណាត់ថ្នាក់​ដល់​ប្រទេស​ដែល​គ្រប់គ្រង​កូ​វី​ង​១៩ បានល្អ​បំផុត​នៅលើ​ពិភពលោក ក្នុងនោះ ប្រទេស​កម្ពុជា​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣ បន្ទាប់ពី​Saint Kits និង​Nevis ដែលជា​រដ្ឋ​តូច​នៃ​តំបន់ កា​រ៉ា​អ៊ឺ​ប និង​ស៊ី​ស្សែ​ល​។ ជាងនេះទៅទៀត កាលពី​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅ​ថ្មីៗ​នេះ ការិយាល័យ សេដ្ឋកិច្ច​សេ​ណេ​ហ្កា​ល​ដដែល​បាន​ចុះផ្សាយ​របាយការណ៍​រប​ស់​ខ្លួន​ជាថ្មី​ថា “​កម្ពុជា​បានជា​ប់​ចំណាត់ថ្នាក់ លេខ ១ លើ​ពិភពលោក ក្នុងការ​ប្រយុទ្ធប្រឆាំង និង​ការទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩” ដែលមាន ពិន្ទុ ១/១(១​ជា​ពិន្ទុ​ខ្ពស់បំផុត​នៃ​ការធ្វើ​ចំណាត់ថ្នាក់ ) ក្នុងចំណោម ១៦៦​ប្រទេស​ជុំវិញ​ពិភពលោក បន្ទាប់មក គឺ​ប្រទេស​ស៊ូដង់​ខាងត្បូង និង​ប្រទេស​ប្រ៊ុយណេ ដែលមាន​ពិន្ទុ ០,៩៩​។​

​ដោយមាន​ការគ្រប់គ្រង​យ៉ាង​ល្អ និង​ម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង ជំងឺ​កូ​វីដ ១៩ ប្រទេស​កម្ពុជា​បានក្លាយ​ជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​ដែលមាន​សុវត្ថិភាព​បំផុត​ក្នុងការ មក​ទស្សនា​ទោះបី​នៅក្នុង​អំឡុងពេល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ ១៩​។ ចំណាត់ថ្នាក់​នេះ ជា​មោទនភាព​ជាតិ មួយ​ផ្សេងទៀត​របស់​ប្រទេស​កម្ពុជា និង​ជា​ឱកាស​ដ៏​ល្អ​ក្នុងការ​ផ្សព្វផ្សាយ “​កម្ពុជា – ព្រះរាជាណាចក្រ​អច្ឆរិយៈ ផ្តល់​ភាពកក់ក្ដៅ​” ជូន​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់​។​

​ក្នុងន័យនេះ ក្រសួងទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​អបអរសាទរ​យ៉ាង​ក្លៀវក្លា​ចំពោះ ការជាប់​ចំណាត់ថ្នាក់​លេខ​១ លើ​ពិភពលោក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩ របស់​កម្ពុជា និង​ស្នើសុំ​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ​ពី​គ្រប់ភាគី ស្ថាប័ន​ពាក់ព័ន្ធ ប្រតិបត្តិ​ករ​ទេសចរណ៍​ដែ​គូ​អភិវឌ្ឍន៍ សាធារណជន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ អន្តរជាតិ ក្នុងការ​ផ្សព្វផ្សាយ​ដំណឹង​ដ៏​រីករាយ​នេះ​ដល់​ដៃគូ​ពាក់ព័ន្ធ ទេសចរ​ជាតិ អន្តរជាតិ​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក​ថា “​កម្ពុជា ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស ដែលមាន​សុវត្ថិភាព​បំផុត​ក្នុងការ​មក​ទស្សនា​ក្នុងអំឡុងពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ “៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន