Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

បង្ក្រាប​គ្រឿងញៀន ២២​កញ្ចប់ ឃាត់ខ្លួន​ជន​ស​ង្ស័​៣​នាក់ នៅ​ស្រុក​ស្អាង

​ខេត្តកណ្តាល​៖ យ៉ាងហោចណាស់​មនុស្ស​ចំនួន ៣​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ក្នុងករណី​គ្រឿងញៀន កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ នៅ​ភូមិ​តា​លន់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល​។​

​ជនសង្ស័យ​ទាំង​៣​នាក់​នោះ ទី​១.​ឈ្មោះ យ៉​ត យ៉ាង​ដុង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ តា​លន់​ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល​, ទី​២.​ឈ្មោះ ប៉ុណ្ណា​រ៉ា រ៉ា​ក់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កសិករ ទីលំនៅ​ភូមិ​ចុង​កោះ​តូច ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល និង​ទី​៣.​ឈ្មោះ ឡុ​ត រិ​ទ្ធ ហៅ​ខ្លឹម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជាងឈើ ទីលំនៅ​ភូមិ​តា​លន់ ឃុំ​តា​លន់​ស្រុក​ស្អាង ខេត្តកណ្តាល​។

​ចំពោះ​វត្ថុតាង ដកហូត​បាន រួមមាន មេ​តាំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​) ចំនួន ២២​កញ្ចប់ កាំភ្លើង​ខ្យល់​ចំនួន ០១​ដើម សំភារៈប្រើប្រាស់​វេច​ខ្ចប់​មួយចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​បន្ដ​អនុវត្ដ​តាម​នីតិវីធី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន