Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

សមត្ថកិច្ច​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ តាម​ប្រព័ន្ធ​អន​ឡាញ ឃាត់ខ្លួន​មនុស្ស ៦​នាក់​

​ភ្នំពេញ​៖ កម្លាំង​នគរបាល​បឹង​កេងកង បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​.​ស្រី ចំនួន ៦​នាក់ ពាក់ព័ន្ធ​ករណី​ល្បែងស៊ីសង​ខុសច្បាប់ តាម​ប្រព័ន្ធ​តាម​ប្រព័ន្ធ​អន​ឡាញ កាលពី​រសៀល ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​លេខ​៨៦B ផ្លូវ​លេខ​១៩៩ ក្រុមទី​២៧ ភូមិ​៤ សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​មនុស្ស​ដែល​បាន​ឃាត់ខ្លួន​ទាំង ៦​នាក់​នោះ រួមមាន​៖១-​ឈ្មោះ ហៀ​ង ចាន់​និ​ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ (​ជា​ម្ចាស់​ទីតាំង​), ២-​ឈ្មោះ សួង ស្រី​យ៉ា ភេទ​ស្រី អាយុ​២៦​ឆ្នាំ (​ជា​ប្រពន្ធ​ម្ចាស់​ទីតាំង​), ៣-​ឈ្មោះ ប៉ែន សុ​ផានី ភេទ​ស្រី អាយុ​២១​ឆ្នាំ (​ជា​បុគ្គលិក​), ៤-​ឈ្មោះ ហៀ​ង សំណាង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ (​ជា​បុគ្គលិក​), ៥-​ឈ្មោះ ជឹម សាក់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ (​អ្នកលេង​) និង​៦-​ឈ្មោះ អ៊ុក ណារិន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ (​អ្នកលេង​) ។​

​ចំណែក​សម្ភារៈ​ដែល​ដក​ហូត​បាន លិខិតអនុញ្ញាត​បើក​អាវ​ជីក​ម្ម​ចំនួន​១, វិ​ញ្ញា​ប័ន​ប​ត្រ​អនុញ្ញាត​អាជីវកម្ម​ចំនួន​១, ម៉ាស៊ីន​ព្រី​ន​ចំនួន​១​គ្រឿង​, ទូរទស្សន៍​ចំនួន ១​គ្រឿង​, កុំព្យូទ័រ​លើ​តុ​ចំនួន ១​គ្រឿង​, Monitor ចំនួន​១​គ្រឿង​, ប្រាក់​ដុល្លា​ចំនួន​១៥៥$ ,​លុយ​រៀល​ចំនួន​២៧០,០០០​រៀល​, ត្រា​ពងក្រពើ​ចំនួន​១ និង​ឯកសារ​មួយចំនួនទៀត​, ម៉ូតូ​ចំនួន​២​គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំង​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម​ក្រសួងមហាផ្ទៃ​។ ចំណែក​ទីតាំង​ខាងលើ ត្រូវបាន​សម្រេច​បិទ​បណ្តោះអាសន្ន​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន