Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ បង្កើត​គណៈកម្មការ​ ដើម្បីធ្វើ​កំណែទម្រង់​នគរបាល​ជាតិ

គណៈកម្មការ​មួយ​ដែល​ត្រូវ​ឲ្យ​ឈ្មោះ​ថា គណៈកម្មការ​កំណែទម្រង់នគរបាលជាតិ ត្រូវ​បាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកាស​បង្កើត​កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ​២០២១កន្លងទៅនេះ ដែលមានសមាសភាពចំនួន ២៧រូប ដឹកនាំដោយ​សម្តេចផ្ទាល់។

គណៈកម្មការ​នេះ មាន​ភារកិច្ច សិក្សា​ស្រាវជ្រាវច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តនានា សម្រាប់ធ្វើ​ការ​វិភាគ​មុខ​ងារ រចនាសម្ព័ន្ធ នៃ​អង្គភាពនីមួយៗ ដើម្បី​កំណត់ក្របខណ្ឌ ឋានន្តរស័ក្តិ ការ​បំពាក់​មធ្យោបាយ​សម្ភារៈបម្រើការងារ និង​ការ​បណ្តុះ​បណ្តាល​កសាង​សមត្ថភាពធនធានមនុស្ស សំដៅ​ធ្វើ​ការ​កែទម្រង់​នគរបាលជាតិ​កម្ពុជា សម្រាប់​រយៈ​ពេល​ចំពោះ​មុខ និង​រយៈ​ពេល​មធ្យម ទៅ​រយៈ​ពេលវែង​ស្រប​តាម​គោល​នយោបាយ​របស់រាជរដ្ឋាភិបាល។

គណៈកម្មការនេះ ក៏​នឹង​ធ្វើ​ការ​ពិនិត្យ សិក្សា​លើច្បាប់ និង​លិខិត​បទដ្ឋានគតិយុត្តដែលមាន​ជាធរមាន ដើម្បីធ្វើវិសោធនកម្ម ឬរៀបចំ​ច្បាប់ លិខិត​បទដ្ឋានគតិយុត្តថ្មីៗបន្ថែមទៀត សំដៅបម្រើ​ដល់ការងារ​កំណែទម្រង់នគរបាលជាតិ​កម្ពុជាផងដែរ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...