Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

វិទ្យាល័យ ២៨ មករា ក្នុងស្រុក​ស្រីស្នំ ខេត្តសៀមរាប មានការ​តាំងចិត្ត​ខ្ពស់​សម្រាប់​ភពផែនដី​

​ខេត្តសៀមរាប​៖ ប្រែក្លាយ​សាលារៀន​ពី​ទីវាល អតិ​ត​តំបន់​សង្គ្រាម និង​ចំការ​គ្រាប់មីន មកជា​សាលា​មាន​ដើមឈើ​ផ្តល់​ម្លប់​ត្រឈឹងត្រឈៃ មិនមែនជា​ការងាយស្រួល​នោះទេ​។ វិទ្យាល័យ ២៨ មករា ក្នុងស្រុក​ស្រីស្នំ ខេត្តសៀមរាប មានការ​តាំងចិត្ត​ខ្ពស់​សម្រាប់​ភពផែនដី ដោយបាន​រៀបចំ​ផែនការ​ធ្វើឱ្យ​សាលារៀន​ក្លាយជា​សាលា​មេត្រី​បរិស្ថាន​។

​លោក ហុង អេង​គាំង នាយក​វិទ្យាល័យ ២៨ មករា បានឱ្យដឹងថា​សាលារៀន​ជា​កន្លែង​រៀនសូត្រ​ដ៏​ប្រសើរ សម្រាប់​សិស្ស​ជាច្រើន​ជំនាន់ ចាប់ពី​ពេល​បង្កើតឡើង​តាំងពី​ឆ្នាំ​២០០៧​។ សាលា​បានរៀបចំ​កែប្រែ ពី​មាន​ឈើ​តែមួយ​ដើម ទៅជា​វិទ្យាល័យ​មាន​សម្រស់​ដ៏​ខៀវស្រងាត់​។​

​ការកែប្រែ​ទីវាល​ស្រែ​ដែល​សេសសល់ តាំងពី​សម័យ​សង្គ្រាម មានតែ​ដី​វាល និង គ្រាប់មីន មកជា​ទីកន្លែង​មាន​បរិយាកាស​ល្អ​សម្រាប់​សិស្ស​សិក្សា​នេះ គឺ​កើតចេញពី​ការតស៊ូ សហការគ្នាជាមួយ​ប្រជាពលរដ្ឋ និង​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​ទាំងអស់គ្នា​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន