Connect with us

Hi, what are you looking for?

អន្តរជាតិ

តុលាការកំពូលកូរ៉េខាងត្បូងសម្រេចដាក់ទោសអតីតប្រធានាធិបតីជាប់គុក​២០ឆ្នាំ

នៅថ្ងៃទី ១៤​ខែមករាឆ្នាំ​២០២១ តុលាការកំពូលកូរ៉េខាងត្បុង នៅថ្ងៃទី​១៤ខែមករា បានប្រកាសសាលក្រម រក្សាទោសជាប់គុក ២០ឆ្នាំ​ដដែល ពុករលួយ និងទោសផ្សេងៗជាច្រើន​ទៀត ដល់អតីតប្រធានាធិបតី Park Geun Hye ។

សេចក្តីសម្រេច​របស់តុលាការ  មានន័យថា លោកស្រី​ Park Geun Hye នឹងត្រូវជាប់គុកសរុប​២២ឆ្នាំ​ក្នុងនោះ ២០ឆ្នាំសម្រាប់ បទល្មើសពុករលួយ​និង២ឆ្នាំទៀត គឺជាការគេងប្រវ័ញអំណាច ។ តាមសារព័ត៌មាន  AP បានផ្សាយថា ជាមួយនឹងការជាប់ពន្ធនាគារខាងលើ លោកស្រី Park Geun Hye អាចនឹងទទួលបានការលើកលែងទោសពីប្រធានាធិបតីម៉ូន ជេអ៊ីន។

ប៉ុន្តែមកទល់ពេលនេះ ប្រធានាធិបតី ម៉ុន មិនទាន់មានគម្រោង លើកលែងទោសដល់ លោកស្រី ​ Park Geun Hye នៅឡើយទេ។

កន្លងមកប្រធានគណបក្សប្រជាធិបតេយ្យ លោក Lee Nak Yon បានស្នើលើកលែងទោស​ដល់ លោកស្រី ​ Park ​និងអតីតប្រធានាធិបតី  Lee Myung Bak ដូចជាការបង្ហាញពីសាមគ្គីភាពជាតិ ។  លោក​ Lee Myung Bak ​ត្រូវបានកាត់ទោសជាប់គុក ១៧ឆ្នាំពីបទពុករលួយ។

លោកស្រី  Park  អាយុ​៦៨ឆ្នាំ ​គឺជា ជនរងគ្រោះ​នៅក្នុងការសងសឹកនយោបាយ។ លោកស្រី បានបដិសេធ ចូលរួម សវនាវការ​កាលពីខែតុលា ឆ្នាំ​២០១៧  ហើយលោកស្រីក៏មិនបង្ហាញវត្តមាននៅក្នុងតុលាការនាថ្ងៃទី ១៤ខែមករាឆ្នាំ​២០២១ នេះផងដែរ​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន