Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

​ជំនួយការផ្ទាល់សម្តេចតេជោ សម្តែងការ​បារម្ភពីសុវត្ថិភាពក្នុងការ​រស់នៅ ក្រោយ​​មានចោរ​គប់កញ្ចក់រថយន្ត

តាម​រយៈ​សារ​ដែល​ត្រូវ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​កាលពីព្រឹកមិញ​ លោក ដួង តារា ដែល​គេ​ដឹងថា គឺជា​រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​សម្តែង​ការ​ព្រួយ​បារម្ភចំពោះសុវត្ថិភាពរស់នៅ ក្រោយ​ពី​ក្រុមចោរ​បានកាច់កញ្ចក់ឡានរបស់លោកទាំងសងខាងកាលពីយប់មិញ ពេលចតនៅខាងមុខ​ផ្ទះ ព្រមទាំង​យកដុំថ្ម​មក​គប់កញ្ចក់ឡានរបស់លោកថែមទៀត។

លោក ដួង តារា បាន​សរសេរ​នៅ​លើ​បណ្តាញសង្គមថា «ខ្ញុំសារកាមេរ៉ា​មេីយប់មិញរវាងម៉ោង​ 1:30 យប់​ មានចោរពាក់ម៉ាស់​ បានមកលួចកាត់កញ្ចក់ឡានខ្ញុំទាំងសង្ខាង​ ហេីយយកដុំថ្មបំបែកកញ្ចក់ឡានខាងស្តាំដែលចតនៅមុខផ្ទះដែលខ្ញុំកំពុងរស់នៅសព្វថ្ងៃ… ។ កាលពីខ្ញុំមកនៅទីនេះដំបូងក៏ធ្លាប់មានចោរចូលពីលេីដំបូលផ្ទះមកក្នុងផ្ទះ។ គួរអោយសោកស្តាយចំពោះអ្វីដែលបានកេីតឡេីងសម្រាប់ខ្ញុំ​ ខ្ញុំពិតជាមានការបារម្ភចំពោះសុវត្ថិភាពរស់នៅ…»។

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...