Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឆ្នាំ​២០២០ ការនាំចេញ​ផល​នេសាទ​ជាង ២​ពាន់​តោន ធ្លាក់ចុះ​ជាង​ឆ្នាំមុន

​ភ្នំពេញ​៖ របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានបញ្ជាក់​ឲ្យ​ដឹងថា រយៈពេល​ពេញ​១​ឆ្នាំ​២០២០ កម្ពុជា​នាំចេញ​ផល​នេសាទ​ស្រស់ និង​ផល​នេសាទ​កែច្នៃ ដែល​សរុប​បាន​ជាង​២​ពាន់​តោន ធ្លាក់ចុះ​ជាង​១​ម៉ឺន​តោន​បើ​ធៀប​នឹង​ឆ្នាំ​២០១៩​។​

​តាម​របាយការណ៍​រប​ស់​ក្រសួងកសិកម្ម បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា នៅ​ឆ្នាំ​២០២០ ការនាំចេញ​ផល​នេសាទ​ស្រស់​សម្រេចបាន​ចំនួន ១,៩៤៥​តោន បើ​ធៀប​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៩ ថយចុះ​ចំនួន ៧,២៤៥​តោន​។ ចំណែក​ការ​ផល​នេសាទ​កែច្នៃ​បាន​ចំនួន ២៣៤​តោន​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​២០១៩ ថយចុះ​ចំនួន ៤,៦៧៦​តោន​។​

​របាយការណ៍​ដដែល​បាន​បន្តទៀតថា សម្រាប់​ឆ្នាំ​២០២០ សំណុំរឿង​បទល្មើស​ជលផល​មាន​ចំនួន ២,៦៨៧​ករណី បើ​ប្រៀបធៀប​ឆ្នាំ​២០១៩ ថយចុះ​ចំនួន ៤១៤​ករណី ក្នុងនោះ​បទល្មើស​ទឹកសាប​មាន​ចំនួន ២,៤៧៩​ករណី និង​សមុទ្រ​មាន​ចំនួន ២០៨​ករណី​។​

​សូមជម្រាបថា នៅ​ឆ្នាំ​២០២០ តម្លៃ​សរុប​នៃ​ផលិតផល​នេសាទ​មាន​ចំនួន ១ ៨៧២ ៦០០ ០០០ ដុល្លារ​អាមេរិក និង​តម្លៃ​សរុប​នៃ​ការនាំចេញ​ផលិតផល​ជលផល​មាន ចំនួន ៨ ៣៣៤ ០០០ ដុល្លារ​អាមេរិក​។ បរិមាណ​ជលផល ដែល​សម្រេចបាន​នៅ​ឆ្នាំ​២០២០​រួមមាន​៖ ផលិតផល​ទឹកសាប ចំនួន ៤១៣ ២០០ តោន​, ផល​នេសាទ​សមុទ្រ ចំនួន ១២២ ៧០០ តោន​, ផល​វារីវប្បកម្ម ចំនួន ៤០០ ៤០០ តោន​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន