Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឃាត់ខ្លួន ២​នាក់ ពាក់ព័ន្ធ​ក្រាមស ២​កញ្ចប់​

​ភ្នំពេញ​៖ កាលពី​យប់ ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ បាន​ចុះបង្ក្រាប​ករណី​គ្រឿងញៀន ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់ នៅ​ចំណុច​ក្រុមទី​១ ភូមិ​២ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​មន្ត្រីនគរបាល​ខណ្ឌឫស្សីកែវ បាន​ឲ្យ​ដឹងថា ជនសង្ស័យ ទី​១-​ឈ្មោះ ប្រាក់ សុធា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ព្រែក​ក្តាម ស្រុក​ពញ្ញាឮ ខេត្តកណ្តាល និង​ទី​២-​ឈ្មោះ ម៉ៅ ខឹ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ព្រែក​ក្តាម ស្រុក​ពញ្ញាឮ ខេត្តកណ្តាល ។​
​ចំណែក​វត្ថុតាង​ដកហូត​បាន ក្រាម​ព​ណ៍ស​ថ្លា​ចំនួន ០២​កញ្ចប់​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​ជំនាញ កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​ន៏​តាម​នីតិវិធី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន