Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អ្នកសារព័ត៌មាន​កម្ពុ​ជា មកពី​២០​ស្ថាប័ន ចូលរួម​ដំណើរ​ទស្សនកិច្ចទៅកាន់​តំបន់​ព្រៃ​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត

​ខេត្តមណ្ឌលគិរី​៖ អ្នកសារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​ចំនួន​ជាង ៣០​នាក់ មកពី ២០ ស្ថាប័ន នឹងចូលរួម​ដំណើរ​ទស្សនកិច្ច​សារព័ត៌មាន ដែល​ត្រូវបាន​រៀបចំឡើង​រួមគ្នា​ដោយ​ក្រសួងបរិស្ថាន និង​អង្គការ WWF ទៅកាន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​នៃ​តំបន់​ព្រៃ​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត ក្នុង​ខេត្តមណ្ឌលគិរី​។

​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​នៃ​ក្រសួងបរិស្ថាន នឹង​ដឹកនាំ​ដំណើរ​ទស្សនកិច្ច​នេះ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១ និង​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​និង​មន្ត្រី​នៃ​ក្រសួង និង​មន្ទីរ​បរិស្ថាន លោក សេង ទៀក នាយក​អង្គការ WWF ព្រមទាំង​បុគ្គលិក​សំខាន់ៗ​នៃ​អង្គការ WWF សរុប​ទាំងអស់​ចំនួន​ប្រមាណ​ជាង ៥០​រូប​។

​ទស្សនកិច្ច​សារព័ត៌មាន​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​ផ្តល់ឱកាស​ដល់​អ្នកសារព័ត៌មាន​នៅ​កម្ពុជា និង​អ្នកចូលរួម​ទាំងអស់​ក្នុងការ​ស្វែងយល់​អំពី​សារៈសំខាន់ និង​សក្តានុពល​របស់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដែលជា​បេះដូង​នៃ​តំបន់​ព្រៃ​ទេសភាព​ខ្ពង់រាប​ភាគ​ខាងកើត​សម្រាប់​ការអភិរក្ស​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​ដ៏​សម្បូរបែប និង​សម្រាប់​ការ​ស្តារឡើងវិញ​នូវ​ប្រភេទ​សត្វព្រៃ​សំខាន់​ដែលមាន​តម្លៃ​ជាស​កល ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​ជីវភាព​សហគមន៍​មូលដ្ឋាន និង​សេដ្ឋកិច្ចជាតិ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...