Connect with us

Hi, what are you looking for?

អន្តរជាតិ

ឥណ្ឌូនេស៊ី កំណត់បានអត្តសញ្ញាណជងរងគ្រោះ​១២នាក់ហើយក្នុងករណីធ្លាក់យន្តហោះ

រដ្ឋាភីបាលឥណ្ឌូនេស៊ី បានបង្កើនការកំណត់អត្តសញ្ញាណ ដើម្បីប្រគលសពឲ្យសាច់ញាតធ្វើបុណ្យតាមប្រពៃណី ។ មកដល់ថ្ងៃទី​១៥ខែមករានេះ  ក្រុមអ្នកជំនាញកំណត់អត្តសញ្ញាណ បានកំណត់អត្តសញ្ញាណជនរងគ្រោះបាន​១២នាក់ហើយ​ ក្នុងហេតុការគ្រោះថ្នាក់ធ្លាក់យន្តហោះ  SJ -182 រ​បស់ក្រុមហ៊ុនអាកាសចរណ៍​ Sriwijaya Air សមា្លប់មនុស្ស​៦២នាក់​។​

តាមការប្រកាសរបស់ស្ថានប័នសង្គ្រោះបន្ទាន់ ​​ Basarnas ​របស់ឥណ្ឌូនេស៊ីបានបញ្ជាក់ថា  ក្រុមជួយសង្គ្រោះ​ប្រមូលបានបំណែកសាកសព​២៣៩បំណែករបស់ជនរងគ្រោះ ​ទាំង ៦២នាក់ និងបំណែកយន្តហោះ ៤០បំណែកតូច និង ៣៣បំណែកធំ។  ជាមួយគ្នានេះ ក្រុមកំណត់អត្តសញ្ញាណ បានកំណត់សម្គាល់អត្តសញ្ញាណបាន ៦នាក់ទៀតហើយ  សរុប ១២នាក់ ក្នុងនោះមាន ស្ត្រីបម្រើការលើយន្តហោះអាយុ​២៣ឆ្នាំម្នាក់។ ក្រៅពីនេះគឺអ្នកដំណើរ។

មន្ត្រីសង្គ្រោះឥណ្ឌូនេស៊ីបញ្ជាក់ថា សកម្មភាពស្វែងរក នៅតែបន្តរហូតដល់ រកឃើញសាកសពជនរងគ្រោះទាំងអស់ ។  ជាមួយគ្នាក្រុមអ្នកជំនាញ ក៏បានខិតខំប្រមូលទិន្នន័យដើម្បីបញ្ជាក់ពីមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់ខាងលើកើតឡើង​។

មកទល់ពេលនេះប្រអបខ្មៅយន្តហោះ​ SJ-182  ទីមួយបានស្រង់ឡើងពីទឹកហើយ នៅសល់ប្រអបខ្មៅថតសំឡេងទីពីរ នៅមិនទាន់រកឃើញនៅឡើយទេ ។  ដូច្នេះក្រុមជួយសង្គ្រោះកំពុងតែព្យាយាមស្វែងរកប្រអបខ្មៅទីពីរឲ្យបានលឿនបំផុត ។

កាលពីថ្ងៃទី ៩ខែមករា យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន អាកាសចរណ៍ Sriwijaya Air  បានហោះហើរចេញពីអាកាសយានដ្ឋានក្នុងទីក្រុងចាការតា ទៅកាន់ទីក្រុង​ Pontianak ​ក្នុងខេត្ត​West Kalimantan  ក៏ជួបគ្រោះថ្នាក់ធ្លាក់ចូលសមុទ្រ ក្រោយហោះហើរបានតែ ៤នាទីប៉ុណ្ណោះ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...