Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្តកោះកុង អនុញ្ញាត​ឲ្យ​ពលករ​ខ្មែរ​២០​នាក់ វិលត្រឡប់​ទៅកាន់​ស្រុកកំណើត​វិញ​

​ខេត្តកោះកុង​៖ ពលករ​ខ្មែរ​២០​នាក់ ក្នុងចំណោម​៩០​នាក់ ដែល​បាន​ចូលមក​កាន់​ប្រទេស​កម្ពុជា​តាម​ច្រក​នានា នៃ​ខេត្តកោះកុង កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២១ ម្សិល​ម៉ិ​ញ ត្រូវបាន​អនុញ្ញាតអោយ​វិលត្រឡប់​ទៅកាន់​ស្រុកកំណើត​វិញ បន្ទាប់ពី​ពួកគេ​បានធ្វើ​ច​ត្តា​ឡី​ស័ក​អស់​រយៈពេល​១៤​ថ្ងៃ ហើយ​រក​ពុំ​ឃើញ​វីរុស​កូ​វីដ​១៩​។​

​លោកជំទាវ​អភិបាលខេត្ត បញ្ជាក់ថា ពលករ​ដែល​អនុញ្ញាត​ឱ្យ​ត្រឡប់ទៅផ្ទះ​ជួបជុំ​គ្រួសារ​នោះ មាន​ខេត្តកំពត កំពង់ចាម ត្បូងឃ្មុំ និង​ខេត្តព្រៃវែង រក​ពុំ​ឃើញ​វីរុស​កូ​វីដ​១៩​ឡើយ​។ ប៉ុន្តែ​ទោះយ៉ាងណា លោកជំទាវ មិថុនា ភូ​ថង នៅតែ​ទាមទារ​ឱ្យ​ក្រុម​ពលករ​បន្តធ្វើ​អនាម័យ​សុខភាព​អំឡុង​ពេលទៅដល់​លំនៅដ្ឋាន ករណី​មាន​រោគសញ្ញា​សង្ស័យ​ណាមួយ គប្បី​ប្រញាប់​ទៅ​មន្ទីរពេទ្យ​នៅក្បែរ​មូលដ្ឋាន​រស់នៅ​។​

​ក្នុង​ការជូន​ដំណើរ​ពលករ​ទាំងនេះ លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង បាន​ថ្លែងអំណរគុណ​ចំពោះ​បង​ប្អូ​ពលករ​ដែល​បាន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ក៏ដូចជា​ក្រសួងសុខាភិបាល ពិសេស​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ទប់ស្កាត់​នូវ​ការរីក​រាល​ដាវ​នូវ​ជំងឺ​កូ​វីដ​១៩ ។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន ទាំង​អាជ្ញាធរ​រដ្ឋបាល មន្ត្រី​សុខាភិបាល និង​កងកម្លាំង​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​ថៃ ក្នុង​មូលដ្ឋាន​ខេត្តកោះកុង កំពុង​បង្កើន​ការតាមដាន​ពិនិត្យ​លំហូ​ចំនួន​ពលករ​ខ្មែរ​គ្រប់​ច្រកចេញចូល​នៃ​ព្រំដែន ជាពិសេស​ច្រករបៀង ត្រៀម​ទទួល​ពលករ​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​២៤​ម៉ោង​លើ​២៤​ម៉ោង​៕​

 

Advertisement

Facebook

អ្វីដែល​គេកំពុងអាន