Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

យប់មិញ ឆេះ​សិប្បកម្ម​ផលិតប៉ាតេមានជ័យ ក្នុង​ខណ្ឌច្បារអំពៅ

កាលពី​វេលាម៉ោង​ប្រមាណ១ និង​៤០នាទី​យប់រំលង​អធ្រាត្រ ឈាន​ចូលថ្ងៃទី១៨ ខែមករា ឆ្នាំ​២០២១នេះ មានករណីអគ្គិភ័យមួយបានកើតឡើង ដោយ​ឆាបឆេះប៉ារ៉ែតឈើក្នុងសិប្បកម្មផលិតប៉ាតេមានជ័យ ស្ថិតក្នុងភូមិតាង៉ូវលេី សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ករណីអគ្គិភ័យនេះ នគរបាលប៉ុស្តិ៍និរោធ នៃអធិការដ្ឋានខណ្ឌច្បារអំពៅ បានសហការជាមួយនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿង ចេញជួយអន្តរាគមន៍។

ទោះយ៉ាងនេះក៏ដោយអគ្គិភ័យបានឆាបឆេះសម្ភារខូចខាតយ៉ាងដំណំផងដែរ ប៉ុន្តែគេនៅទាន់ដឹងពីទំហំនៃការខូចខាត និងមូលហេតុដែលបង្កឱ្យកើតជាអគ្គិភ័យនោះនៅឡើយទេ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន