Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន ស្នើសុំ​ជំនួយ​វ៉ាក់សាំង​កូ​វីដ​១៩ ពី​ប្រទេស​ឥណ្ឌា​

​ភ្នំពេញ​៖ នៅក្នុង​ជំនួប​ពិភាក្សា​រវាង សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង លោកជំទាវ Devyani Uttamkhobragade ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២១ នេះ សម្តេច​តេ​ជោ បានស្នើ​សុំ​ជំនួយ​វ៉ាក់សាំង​ចាក់​ការពា​ជំងឺ​កូ​វីដ ១៩ ពី​ប្រទេស​ឥណ្ឌា​។​

​សំណើ​ខាងលើនេះ ត្រូវបាន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានស្នើ​តាមរយៈ​លោកជំទាវ​ឯកអគ្គរដ្ឋទូត​ទៅកាន់​នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Damodardas Modi ព្រោះ​ប្រទេស​ឥណ្ឌា​បាន​ផលិត​វ៉ាក់សាំង​កូ​វីដ​១៩ បាន​ដោយ​ខ្លួនឯង ហើយ​គ្រោង​នឹង​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់ខ្លួន​ជាង ៣០០​លាន​នាក់​នៅក្នុង​ឆ្នាំនេះ​ផងដែរ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...