Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ស្លាប់​២​នាក់ និង​របួសធ្ងន់​ម្នាក់ ករណី​ម៉ូតូ​២​គ្រឿង បុក​គ្នា​ពេញទំហឹង នៅ​ស្រុក​ស្អាង​

​ខេត្តកណ្ដាល​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ បុ​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ២​នាក់ បាន​ស្លាប់ និង​ម្នាក់ទៀត របួសធ្ងន់ កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២១ លើ​កំណាត់​ផ្លូវ​លេខ​១២១០ ក្នុងភូមិ​សំរោង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល​។​

​មន្ត្រីនគរបាល​ស្រុក​ស្អាង បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ រ៉ា ចាន់​រិ​ទ្ធ ភេទ​ប្រុស អាយុ​២០​ឆ្នាំ (​ស្លាប់​) មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិគរ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល និង​មាន​អ្នករួមដំណើរ​ម្នាក់ ឈ្មោះ ស៊ិន សល់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ជាមួយគ្នា (​រងរបួស​ធ្ងន់​)​។
​ចំណែក​ភាគី​ម្ខាង​ទៀត ឈ្មោះ សៅ ស៊ី​ណាក់ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ (​ស្លាប់​) មាន​ទីលំនៅ​ភូមិ ឃុំ​ចារ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។​

​សាក្សី និយាយថា មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ពណ៍​ខ្មៅ ពាក់​ផ្លាកលេខ កណ្ដាល​-1AH-4845 ជិះ​គ្នា​២​នាក់ បានធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ ក៏​បុក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ពណ៍​ខ្មៅ ពាក់​ផ្លាកលេខ បាត់ដំបង​1T-8267 ពេញ​មួយ​ទំហឹង ដែល​ធ្វើដំណើរ​ច្រាស់ទិស​គ្នា បណ្ដាល​ឲ្យ​ស្លាប់ ២​នាក់ និង​របួសធ្ងន់​ម្នាក់​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅពិនិត្យ និង​វាស់វែង​កន្លែងកើតហេតុ និង​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រីឯ​អ្នករងរបួស​ធ្ងន់ ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ព្យា​ល​បាល​នៅ​មន្ទី​ពេទ្យ​រាជធានី​ភ្នំពេញ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន