Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

បុរស​ពិការ​ម្នាក់ ឆក់​អគ្គីសនី​ស្លាប់ យ៉ាង​អាណោចអាធម៌​

​ខេត្តបាត់ដំបង​៖ កាលពី​ល្ងាច ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២១ បុរស​ពិការ​ម្នាក់ បាន​ដេកស្លាប់ ដោយសារ​ឆក់​ខ្សែភ្លើង នៅក្នុង​ផ្ទះ ស្ថិតនៅ​ភូមិ​ព្រៃទទឹង​១ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។​

​សាក្សី បាន​និយាយថា ជនរងគ្រោះ​ឈ្មោះ ប៊ុន ម៉ាប់ ភេទ​ប្រុស អាយុ ៦៨​ឆ្នាំ រស់នៅ​ភូមិ​ព្រៃទទឹង​១ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។​ ជនរងគ្រោះ មាន​ជំងឺ​ប្រចាំកាយ ឈឺ​ខ្វិន​ដើរ​មិន​រួច គឺ​ចង់​ទៅណា​គឺ​អ​ង្កិ​ល​កូដ​រហូត​។

​កម្លាំង​ជំនាញ និង​លោកគ្រូ​ពេទ្យ បាន​សន្និដ្ឋានថា ជនរងគ្រោះ​ខាងលើ​ពិតជា​បាន​ស្លាប់​ដោយសារ​ខ្សែភ្លើង​ឆក់​ពិតប្រាកដ​មែន​។ ក្រោយ​ធ្វើការ​ពិនិត្យ​រួច​ជនរងគ្រោះ ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ទំនៀម​ទំលាប់​ខ្មែរ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន