Connect with us

Hi, what are you looking for?

អន្តរជាតិ

វិមានកាពីតូល​ត្រូវបិទក្នុងពេលកំពុងតែហ្វឹកហាត់​សម្រាប់ពិធីចូលកាន់តំណែងរបស់លោកបៃឌិន

ក្រុមចារកិច្ចអាមេរិក​ បានប្រកាសឲ្យដឹងថា​វិមានកាពីតូល ត្រូវបានបិទ​​ជាបណ្តោះអាសន្ន នៅថ្ងៃទី​១៨ខែមករា (ពេលវេលាអាមេរិក) ក្រោយពេលមានភ្លើងឆេះនៅក្បែរនោះ។


សារព័ត៌មានរ៉យទ័រ​បានផ្សាយថា វិមានកាពីតូលត្រូវបិទក្នុងរយៈពេលខ្លីចំពេលដែល កំពុងតែហ្វិកហាត់ សម្រាប់ពិធី​ចូលកាន់តំណែងរបស់​ប្រធានាធិបតីថ្មី អាមេរិក ។ សារជូនដំណឹងមួយ ត្រូវបានផ្ញើទៅកាន់សមាជិកសភា ដោយរៀបរាប់ថា មិនអនុញ្ញាតឲ្យចូល ឬចេញពីបណ្តុំអគារសភាឡើយ នៅវេលាម៉ោង១០៖៣០នាទីព្រឹក (ម៉ោងក្នុងតំបន់)។ អ្នកនៅខាងក្នុងអគារ ត្រូវបានណែនាំឲ្យនៅឲ្យឆ្ងាយពីបង្អួច និងទ្វារ ផ្នែកខាងក្រៅ។ ចំណែកអ្នកនៅខាងក្រៅអគារវិញ ត្រូវរកកន្លែងជ្រក។
អ្នកនៅក្បែរវិមានបានរាយការណ៍ថា មានផ្សែងហ៊ុយ ត្រូវបានគេមើលឃើញថា បានហ៊ុយឡើង នៅក្បែរខាងក្រោយវិមាន Capitol។
គួរបញ្ជាក់ថា វិមាន Capitol នៅពេលបច្ចុប្បន្ននេះ ត្រូវបានដាក់ពង្រាយកម្លាំងយោធាការពារ នៅមុនពេលពិធីឡើងកាន់តំណែង ជាប្រធានាធិបតី របស់លោក Joe Biden នៅសប្តាហ៍នេះ, ដោយសារប៉ូលិសបានបង្កើនការការពារសន្តិសុខ បន្ទាប់ពីអ្នកគាំទ្រលោក ដូណាល់ ត្រាំ បានសម្រុកចូលអគារវាយប្រហារលើប៉ូលិសកាលពីពេលថ្មីៗនេះ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន