Connect with us

Hi, what are you looking for?

អន្តរជាតិ

ថៃ នឹង​អនុញ្ញាត​ប្រើ​វ៉ាក់សាំង​កូ​វីដ​១៩ នៅ​សប្តាហ៍​នេះ​

​ថៃ​៖ រដ្ឋបាល​ចំណីអាហារ និង​ឱសថ​ថៃ ដែល​ហៅ​កាត់​ថា FDA ត្រូវ​រំពឹងថា នឹង​អនុម័ត​អោយប្រើ​វ៉ាក់សាំង Covid-19 របស់​ក្រុមហ៊ុន​ផលិត​ឱសថ​អង់គ្លេស Oxford-AstraZeneca នៅ​សប្តាហ៍​នេះ សម្រាប់​ការប្រើប្រាស់​ក្នុងករណី​បន្ទាន់​ក្នុងប្រទេស​អាស៊ី​មួយ​នេះ​។​

​ស្របពេល​ជាមួយគ្នានេះដែរ អគ្គនាយក​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ DCD របស់​ក្រសួងសុខាភិបាល​ថៃ លោក​វេជ្ជបណ្ឌិត អប់​ផាស់ ខើ​ន​កា​វីន​ភុង នៅ​ថ្ងៃ​ចន្ទ​នេះ និយាយថា FDA កំពុង​ពិនិត្យមើល​ឯកសារ​ដែល​បានដាក់​ជូន ដើម្បី​បញ្ជាក់​ពី​ប្រសិទ្ធភាព និង​សុវត្ថិភាព​នៃ​វ៉ាក់សាំង Covid-19 ។
​លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា ក្រសួង​ទំនងជា​នឹង​ចាប់ផ្តើម​ការចាក់​ថ្នាំ​បង្ការ​ជំងឺ Covid-19 របស់ខ្លួន​ដោយ​ប្រើ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca នៅ​ខែ​ក្រោយនេះ ។ បើតាម​អគ្គលេខាធិការរង​នៃ​រដ្ឋបាល​ចំណីអាហារ និង​ឱសថ​ថៃ FDA លោក​វេជ្ជបណ្ឌិត ស៊ូ​រ៉ា​ឆូ​ក តាំង​វីវ៉ា​ត់ ឯកសារ​ដែល​បាន​ដាក់ជូន​ខាងលើនេះ មាន​ព័ត៌មាន​លម្អិត​ទាំង​គុណភាព និង​ដំណើរ​ការផលិត​វ៉ាក់សាំង ហើយ​នេះ​នឹង​ជួយ​ព​ន្លឿ​ន​នៃ​ដំណើរការ​ចុះបញ្ជី​របស់​ខ្លួន ។

​សូមជម្រាបថា បើតាម​ការគ្រោងទុក​នោះ វ៉ាក់សាំង​ដំបូង​នឹងត្រូវ​ចាក់​លើ​ក្រុម​ដែលមាន​ហានិភ័យ​នៅក្នុង​ខេត្ត​ចំនួន​០៥​របស់​ប្រទេស​ថៃ ដែល​ត្រូវបាន​កំណត់ថា ជា​តំបន់​គ្រប់គ្រង​ជំងឺ Covid-19 អតិបរមា និង​តឹងរ៉ឹង​៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...