Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ជិះ​ម៉ូតូ បុក​សុខន ដួល​ខ្ទាតចូល​រថយន្ត កិន​ស្លាប់​ភ្លាមៗ

​ខេត្ត​ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃ​១៩ ខែមករា ឆ្នាំ​២០២១​នេះ បុរស​ម្នាក់ បាន​ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន​ជ្រុល​បុក​ឆ្កែ ហើយ​ដួល​ខ្ទាតចូល​រថយន្ត បណ្តាល​ឲ្យ​រថយន្ត​កិន​ស្លាប់​ភ្លាមៗ លើផ្លូវ​ជាតិ​លេខ​៤ ក្នុងភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ មុត មាន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

​ក្រោយពេល​កើតហេតុ​រថយន្ត បាន​បន្ត​បើក​ទៅមុខ​គេច​បាត់​។ ករណីនេះ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន