Connect with us

Hi, what are you looking for?

អន្តរជាតិ

ព្យុះព្រិលនៅជប៉ុន បង្កឲ្យរថយន្តជាង ១៣០គ្រឿងបុកបន្តកន្ទុយ

ព្យុះទឹកកកដ៏ធំមួយ បានវាយប្រហារផ្លូវល្បឿនលឿន(highway ) នៅភាគខាងជើងនៃប្រទេសជប៉ុន ដែលបណ្តាលឲ្យរថយន្តជាង ១៣០ គ្រឿងបុកបន្តកន្ទុយគ្នា និងបង្កឲ្យមនុស្សម្នាក់ស្លាប់បាត់បង់ជីវិត និង ១០នាក់រងរបួស។

បើតាមអជ្ញាធរ បានឲ្យដឹងថា ព្យុះទឹកកកដ៏ធំនេះបានបក់បោកលើផ្លូវល្បឿនលឿនឈ្មោះថា Tohoku Expressway ស្ថិតក្នុងខេត្ត Miyagi នៅវេលាថ្ងៃត្រង់ នៅថ្ងៃអង្គារនេះ។ ក្រុមមន្រ្តីបាននិយាយថា មនុស្សប្រហែល ២០០ នាក់ បានជាប់គាំងនៅក្នុងគំនរព្រិលទឹកកក ខណៈអ្នកជួយសង្គ្រោះ កំពុងដុតដៃដុតជើង នៅកន្លែងកើតហេតុ។
គួរបញ្ជាក់ថា នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ជប៉ុនបានរងការវាយប្រហារដោយព្យុះព្រិលយ៉ាងខ្លាំង ដោយផ្នែកខ្លះនៃប្រទេសនេះ មើលឃើញការធ្លាក់ព្រិលច្រើនទ្វេដងលើសពីធម្មតា។ កាលពីខែមុន ដោយសារតែព្រិលធ្លាក់ខ្លាំង បានធ្វើឲ្យយានយន្តជាង ១,០០០គ្រឿង ជាប់គាំងនៅតាមបណ្តោយផ្លូវល្បឿនលឿន Kanetsu Expressway អស់រយៈពេល ២ថ្ងៃ។


នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀត នៅថ្ងៃទី ១៩ខែមករា ឆ្នាំ​២០២១ ខេត្តអូគីណាវ៉ា ស្ថិតនៅភាគខាងត្បូងជប៉ុន បានប្រកាសអាសន្នពីការឆ្លងរាលដាលកូវីដ ១៩​ ខណៈអ្នកឆ្លងនៅក្នុងប្រទេសជប៉ុនកើនឡើងខ្ពស់ ។
អភិបាលខេត្តអូគីណាវ៉ា ​លោក​Denny Tamaki បានសម្រេចប្រកាសអាសន្ន ដោយស្នើដល់បណ្តាភោជនីយដ្ឋាន ក្លឹបកម្សាន្ត នានា ត្រូវបិទទ្វារចាប់ពីម៉ោង ២០ រៀងរាល់ថ្ងៃ។ ជាមួយគ្នានោះពលរដ្ឋ ដែលមិនមានការចាំបាច់មិនត្រូវចេញពីផ្ទះឡើយ។​ ស្ថានភាពអាសន្ននឹងអូសបន្លាយដល់ទៅ ថ្ងៃទី ៧ខែកុម្ភៈឆ្នាំ​២០២១។
កន្លងមករដ្ឋាភីបាលជប៉ុនបានប្រកាសអាសន្ននៅទីក្រុងតូក្យូ និងខេត្តចំនួន​៣ផ្សេងទៀត ។ ដោយឡែកខេត្ត អូគីណាវ៉ា គឺជាទីកន្លែងដែលទាហានអាមេរិក ឈរជើង​ភាគច្រើន បានសម្រេចប្រកាសអាសន្ន ក្រោយរកឃើញករណីឆ្លងកូវីដ ១៩កើនឡើងខ្ពស់ ។


បណ្តាញទូរទស្សន៍ជប៉ុន NHK ​បានផ្សាយថា ខេត្តអូគីណាវ៉ា នៅថ្ងៃទី ១៩ ខែមករា នេះ បានរកឃើញ មានអ្នកឆ្លងកូវីដ ១៩ ដល់ទៅ ១១៣​នាក់​គឺជាចំនួនឆ្លងខ្ពស់ ​៣ថ្ងៃជាប់គ្នាក្នុងខេត្តនេះ។
កន្លងមក រដ្ឋាភិបាល ខេត្ត Shizuoka ស្ថិតនៅភាគកណ្តាលនៃប្រទេសជប៉ុន​ក៏បានប្រកាសអាន្ន ពីវីរុសទម្រង់ថ្មី ក្រោយរកឃើញមាន​៣នាក់ឆ្លងវីរុសកូវីដ​១៩ ប្រភេទថ្មីមានប្រភពចេញពីប្រទេសអង់គ្លេស។
គិតមកដល់វេលាម៉ោង ២០ យប់ថ្ងៃទី​១៩ខែមករា តាមគេហទំព័រ​​Worldometer នៅទូទាំងប្រទេសជប៉ុនមានករណីឆ្លងកូវីដ​១៩ កើនឡើងដល់ទៅ​328.294 នាក់ និងស្លាប់​៤៥០១នាក់ ។ ជាមួយគ្នានោះក៏មានអ្នកជាសះស្បើយជាង ២៥២ពាន់នាក់ផងដែរ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន