Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឃាត់ខ្លួន​ប្រុស​ស្រី ៣​នាក់ ដកហូត​គ្រឿងញៀន ៤១​កញ្ចប់​ធំ នៅ​ក្រុងព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ កាលពី​យប់ ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១​ម្សិលមិញ កម្លាំង​នគរបាល​ក្រុងព្រះសីហនុ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣​នាក់ ពាក់​ព​ន្ធ័​បទល្មើស​គ្រឿងញៀន​ជាង ៤០​កញ្ចប់​ធំ នៅ​ក្រុម​១៩ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។

​ជនសង្ស័យ​ទី​១.​ឈ្មោះ ធី រ៉ា​វីត ភេទ​ប្រុស​, ទី​២.​ឈ្មោះ ធី រ៉ាវុធ ភេទ​ប្រុស និង​ទី​៣.​ឈ្មោះ ម៉ា ស្រស់ ភេទ​ស្រី​, ទាំង​៣​នាក់ ស្នាក់​កន្លែងកើតហេតុ​។ ចំណែក​វត្ថុតាង ដកហូត​បាន ម្សៅ​ក្រាម​ព៌​ណស​ចំនួន ៤១​កញ្ចប់​ធំ ទូរ​សព្ទ័​៣​គ្រឿង​ ម៉ូតូ​២​គ្រឿង ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​១​គ្រឿង និង​ថង់​វិច​ខ្ចប់​មួយចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម រួច​បន្ត​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...