Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

សម្តេច ស ខេង ចេញលិខិតព្រមានស្នងការរងខេត្តកណ្តាលមួយរូប ដែលល្មើសវិន័យកងកម្លាំង

លោកឧត្តម​សេនីយ៍ត្រី អុល ប៊ុណ្ណា អត្តលេខ ៦១៧៤៣ ជា​ស្នងការ​រង នៃស្នងការដ្ឋាននគរបាល​ខេត្ត​កណ្តាល ត្រូវ​បាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ ធ្វើ​លិខិត​ព្រមានជា​លើកទី១ ក្រោយ​ពី​ស្នងការរងរូបនេះ បាន​ល្មើស​នឹង​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ។

តើលោក​ស្នងការរងរូបនេះ​ល្មើស​នឹងវិន័យអ្វីនោះ មិន​មាន​ការ​បញ្ជាក់ទេ ប៉ុន្តែ​សម្តេច​ក្រឡាហោម បាន​ប្រាប់​ឲ្យ​សាមីខ្លួន​ត្រូវ​កែប្រែ​នូវ​កំហុស​ឆ្គងឲ្យ​បាន​ត្រឹម​ត្រូវ ហើយ​ក្នុង​ករណីនៅ​តែ​ប្រព្រឹត្ត​ផ្ទុយ​ពី​ការ​ណែនាំទៀតនោះ នឹង​ចាត់វិធានការ​តាមវិន័យ​របស់​កងកម្លាំង​នគរបាលជាតិ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន

អន្តរជាតិ

​ថៃ​៖ រដ្ឋបាល​អាហារ​និង​...