Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់នៅក្នុង​មណ្ឌលបន្សាបគ្រឿងញៀន សង្ស័យ​មានការវាយដំ

បុរស​អាយុ​៣៨ឆ្នាំម្នាក់បាន​ស្លាប់ ក្រោយ​ពី​បាន​បញ្ជូន​ទៅ​កាន់​មណ្ឌល​បន្សាបគ្រឿងញៀន ស្ថិត​ក្នុង​សង្កាត់​គោក​រកា ខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី១៧ ខែមករា កន្លងទៅ ដោយ​លើរាងកាយជនរងគ្រោះ គេ​ឃើញ​មាន​ស្នាមជាំជាច្រើន។

ជនរងគ្រោះមានឈ្មោះ ម៉ូយ សំណាង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែក​លើសាកសពមានស្លាកស្នាមបន្សល់ទុក៖ ១ ស្នាមជាំហើមនៅក្បាលជំហៀងខាងស្ដាំ កកឈាម ចំនួន០១កន្លែង។ ២ ស្នាមជាំ នៅលើចុងដង្ហើម និងរង្វង់ភ្នែកសងខាង មានស្នាមជាំខ្មៅ។

តាមការបញ្ជាក់ឈ្មោះ គង់ ឆុន និងឈ្មោះ ហែម សុផាន់ណា បានរៀបរាប់ថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ច នៃអធិការខណ្ឌ សែនសុខ បានដឹកជនរងគ្រោះឈ្មោះ ដោយមានភ្ជាប់ឯកសារផងដើម្បីចូលសម្រាកព្យាបាលជាតិ និងស្ដានីតិសម្បទា និងបន្សាបគ្រឿងញៀន ដែលដាក់ជនរងគ្រោះ ស្នាក់នៅអាគារខាងលិច បន្ទប់លេខ០៧ ជាមួយអ្នកព្យាបាលបន្សាបគ្រឿងញៀន ចំនួន៣៨នាក់។

បន្ទាប់មកស្រាប់តែជនរងគ្រោះមានអាការៈមិនប្រក្រតី ក៏បានបញ្ជូនជនរងគ្រោះទៅគ្រូពេទ្យប្រចាំនៅមជ្ឈមណ្ឌលដើម្បីសង្គ្រោះបន្ទាន់ តែដោយសារសភាពធ្ងន់ធ្ងរពេក ក៏បានដាច់ខ្យល់ស្លាប់តែម្ដង។

តាមការពិនិត្យរបស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត ឧកញ៉ាវិជ្ចបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យ​វិច្ឆ័យ រាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារការប៉ះទង្គិចក្បាល និងខ្លូនប្រាណធ្ងន់ធ្ងរ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន