Connect with us

Hi, what are you looking for?

អន្តរជាតិ

ថៃ ច្រានចោល​ការរិះគន់ ក្រុមហ៊ុន​របស់​ស្តេច មាន​ឥទ្ធិ​ល​ពល​លើ​កិច្ចការ​វ៉ាក់សាំង​កូ​វីដ​១៩

​ប្រទេស​ថៃ​៖ រាជរដ្ឋាភិបាល​ថៃ កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១ បានប្រកាស ការពារ​យុទ្ធសាស្ត្រ​វ៉ាក់សាំង​បង្ការ​កូ​វីដ​១៩ ដោយ​ច្រានចោល​ការរិះគន់ របស់​ក្រុម​បក្សប្រឆាំង ដែល​ចោទថា បាន​ពឹងផ្អែក​ខ្លាំង​លើ​ក្រុមហ៊ុន​មួយ ដែលជា​កម្មសិទ្ធិ​របស់​ព្រះមហាក្សត្រ Maha Vajiralong korn​។

​ថ្មីៗ​នេះ មានការ​រិះគន់​របស់​អ្នកនយោបាយ​បក្សប្រឆាំង ដែល​គេ​ហាម​មិន​ឲ្យ​ចូល​ប្រទេស​ថៃ ឈ្មោះថា Thanathorn Juangroongruangkit ចំពោះ​បញ្ហា​វ៉ាក់សាំង​នេះ ពោលគឺ​ចំពេល​ដែល​ប្រទេស​ថៃ កំពុង​ប្រយុទ្ធប្រឆាំង នឹង​ជំងឺ​កូ​វីដ​១៩ ដែល​កំពុង​ផ្ទុះ​ខ្លាំង ហើយក៏​ក្រោយពេល​រាប់​ខែ ដែល​ក្រុមបាតុករ ដឹកនាំ​ដោយ​យុវជន បាន​ផ្តើមធ្វើ​បាតុកម្ម​ជា​ប្រ​វត្ថិ​សាស្ត្រ​ប្រឆាំង នឹង​របបរាជានិយម​នោះ​។

​នាយក​វិទ្យាស្ថាន​វ៉ាក់សាំង​ជាតិ​របស់​ថៃ Nakorn Premsri បាន​លើកឡើងថា «​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន និង​មិន​ត្រឹមត្រូវ​នេះ មិនគួរ​យកមក​ពាក់​ព័ន្ធ នឹង​កិច្ចការ​របស់​ស្ថាប័ន​ព្រះមហាក្សត្រ ដែល​ពួកយើង​គោរព​ស្រលាញ់​ជាទីបំផុត​នេះ​ទេ​»​។

​លោក Thanathorn បាន​និយាយថា ក្រុមហ៊ុន​រាជវង្ស Siam Bioscience បាន​ក្លាយជា​ជម្រើស​តែមួយគត់ ក្នុងចំណោម​ក្រុមហ៊ុន​ជាច្រើន ដែល​គេ​សម្រេច​ក្នុង​ការទទួល​កិច្ច​ការផ្ទេរ​បច្ចេកទេស​ពី​ក្រុមហ៊ុន ក្នុង​ការផលិត​វ៉ាក់សាំង ២០០​លាន​ដូ​ស រៀងរាល់ឆ្នាំ សម្រាប់​ប្រទេស​ថៃ និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន