Connect with us

Hi, what are you looking for?

អន្តរជាតិ

រឿងដែលលោកបៃឌិនធ្វើមុនគេបង្អស់ពេលចូលកាន់តំណែង គឺនាំអាមេរិកចូល​ WHO វិញ

ដោយសារតែការឆ្លងរាលដាលកូវីដ​១៩ កើនឡើងនៅលើពិភពលោក  ហើយតួនាទីរបស់អង្គការសុខភាពពិភពលោកពិតជាសំខាន់ នៅក្នុងសង្គ្រាមប្រឆាំង​ កូវីដ​១៩ ។ ទាំងនោះហើយបានជា លោកបៃឌិន នឹងនាំអាមេរិកចូល អង្គការសុខភាពពិភពលោកភ្លាមក្រោយចូលកាន់តំណែង។

នៅដល់ប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ​លោកបៃឌិននឹងចូលកាន់តំណែងប្រធានាធិបតីអាមេរិក ជាផ្លូវការ ហើយ​លោកនឹងសម្រេចកែប្រែគោលនយោបាយ​ មួយចំនួន របស់អតីតប្រធានាធិបតី ​។ អ្វី​ដែលលោកបៃឌិនធ្វើមុនគឺគឺនាំអាមេរិកចូលក្នុងអង្គការសុខភាពពិភពលោកវិញ​ និងចូលរួមជាមួយកម្មវិធី វ៉ាក់សាំង ​COVAX របស់អង្គការសុខភាពពិភពលោក​។


តាមប្រភពព័ត៌មាន ក្រោយពេលចូលកាន់តំណែង នៅថ្ងៃទី ២០ខែមករា លោកបៃឌិន និង ប្រែក្រឡាស់នយោបាយរបស់លោកត្រាំ​ចំនួន ១៥​ចំណុច របស់លោកត្រាំ ​ ក្នុងនោះមាន នាំអាមេរិកចូលក្នុងអង្គការសុខភាពពិភពលោកវិញ ។
តាមឯកសារ ​ដែលក្រុមផ្លាស់ប្តូរអំណាចរបស់លោកបៃឌិនបានប្រកាស​ថា ​រដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់លោកបៃឌិន នឹងចូលរួមកិច្ចប្រជុំ​របស់​អង្គការសុខភាពពិភពលោក នៅក្នុងសប្តាហ៍នេះ​ស្តីពី សង្គ្រាមប្រឆាំងកូវីដ​១៩​។ ក្រោយជួបពិភាក្សា អាមេរិក និងសហការណ៍ជាមួយ WHO ​ដើម្បីកែទម្រង់ អង្គការសុខភាពពិភពលោក​។


កាលពីឆ្នាំ ២០២០​ ប្រធានាធិបតី ដូណាល់ត្រាំ បានប្រកាសថា អាមេរិក​នឹងដកខ្លួនចេញពីអង្គការសុខភាពពិភពលោក ។ លោកត្រាំ បានរិះគន់យ៉ាងខ្លាំង​ដល់ អង្គការ​ WHO ថាចាយលុយអាមេរិកគាំទ្រ ប្រទេសចិន​។
កាលពីមុនអាមេរិក ដើរតួនាទីយ៉ាងសំខាន់​នៅក្នុងអង្គការ​​ WHO ​ ហើយការសម្រេចរបស់លោកត្រាំ ដកអាមេរិកចេញពីអង្គការនេះ ទទួលរងការថ្កោលទោសយ៉ាងខ្លាំង ពីរដ្ឋសភាអាមេរិក ក៏ដូចជាសភាអឺរ៉ុប ។​ រហូតមកទល់ពេលនេះ ​ អង្គការ ​WHO ​ដើរតួនាទីយ៉ាងសំខាន់ ក្នុងសង្គ្រាមប្រឆាំងកូវីដ​១៩ ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន