Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ថ្ងៃនេះ រកឃើញ​វិជ្ជមានកូវីដ​១៩​ចំនួន ៥នាក់ និងជាសះស្បើយ៤នាក់

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ក្រសួងសុខាភិបាល​ចេញផ្សាយ​នៅព្រឹក​ថ្ងៃទី២១ ខែមករា ឆ្នាំ​២០២១នេះ​បាន​បញ្ជាក់ថា កម្ពុជា​បានរកឃើញ​ករណីវិជ្ជមាន​វីរុស​កូវីដ​១៩ថ្មី​ចំនួន ៥នាក់ទៀត តែជាមួយ​គ្នា​នេះ ក៏​មាន​ករណីជា​សះស្បើយ​ចំនួន ៤នាក់ផងដែរ។

ករណីឆ្លងថ្មី៥នាក់នោះ ៤នាក់ គឺជា​ពលករធ្វើដំណើរ​មក​ពី​ប្រទេសថៃ និង​១នាក់ ជា​ជនជាតិខ្មែរ​ធ្វើដំណើរ​មក​ពី​សហរដ្ឋអាមេរិក។

ដោយ​ឡែកករណីជាសះស្បើយ​ចំនួន៤នាក់ គឺ​សុទ្ធសឹងជាពលករធ្វើដំណើរមកពីប្រទេសថៃ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន