Connect with us

Hi, what are you looking for?

អន្តរជាតិ

ប្រធានាធិបតីថ្មីអាមេរិក ផ្ញើសារដល់ពលរដ្ឋនិងពិភពលោកទាំងមូលមុនឈានជើងចូលសេតវិមាន

នៅថ្ងៃទី​២០ខែមករា(ពេលវេលាអាមេរិក) ប្រធានាធិបតី ទី​៤៦ របស់អាមេរិក លោកបៃឌិន បានឈានជើងចូលសេតវិមាន រួមជាមួយគ្រួសារ​ ជាការបើកទំព័រថ្មី ចាប់ផ្តើមថ្មីរបស់អាមេរិក ក្រោយរយៈពេល អាប់អួរ ៤ឆ្នាំកន្លងមក​។

តាមសារព័ត៌មាន​ ABC News ​បានផ្សាយថា ចំណុចដែលចាប់អារម្មបំផុត  ក្នុងពេលដែល លោកបៃឌិនដើរចូលសេតវិមាន អ្នកសារព័ត៌មានម្នាក់បានស្រែកសួរថា  សារសម្រាប់ពិភពលោក គឺជាអ្វី? ​ប្រធានាធិបតីថ្មី បានឆ្លើយតបយ៉ាងរហ័ស​មិនមានការស្ទាក់ស្ទើនោះឡើយ គឺ «សាមគ្គី»

នៅក្នុសុន្ទរកថា រយៈពេល​២០ នាទី​ក្រោយពិធីចូលកាន់តំណែង ប្រធានាធិបតី អាមេរិក ចូបៃឌិន បានលើកឡើង ពីសាមគ្គីភាព គឺជាការចាំបាច់បំផុត ដើម្បីឆ្លងកាត់ឧបស័គ និងការប្រឈមមុខនាពេលបច្ចុប្បន្ន ។​ លោកបៃឌិនបានសន្យាថា នឹងក្លាយជាប្រធានាធិបតី​របស់ពលរដ្ឋអាមេរិកគ្រប់រូប​ ទាំងអ្នកគាំទ្រ និងមិនគាំទ្រ ​ក្នុងយុទ្ធនាការឃោសនាកន្លងមក
លោកបៃឌិន បញ្ជាក់ថា«ថ្ងៃនេះជាថ្ងៃទឹកដីអាមេរិក ជាថ្ងៃនៃប្រជាធិបតេយ្យ ​ និងជាថ្ងៃប្រវត្តិសាស្ត្រ និងក្តីសង្ឃឹម​ នៃការអភិវឌ្ឍន៍ និងប្តេជ្ញា» ។ លោកបៃឌិនបញ្ជាក់ទៀត រដ្ឋាភិបាលថ្មីរបស់អាមេរិក និងស្តាប់តសាម គោលបំណងរបស់ពល ហើយប្រជាធិបតេយ្យជាអ្នកឈ្នះ។


ដើម្បីឆ្លងផុតឧបស័គទាំងឡាយ​ ការពារអនាគត់របស់ប្រទេសជាតិ​​​ ប្រធានាធិបតីទី​៤៦របស់អាមេរិក បានអំពាវនាវ «នាំទឹកដីអាមេរិក ឲ្យកាត់តែជិតស្និទ្ធ សាមគ្គីជាតិសាសន៍»។​ លោកបញ្ជាក់ទៀតថា​នេះជាដំណាក់កាលប្រវត្តិសាស្ត្រ ក្នុងពេលកំពុងប្រឈមវិបត្តិនិងឧបស័គ ហើយសាមគ្គីគឺជាវិថី​ឆ្ពោះទៅរកការរិកចំរើន។
គោលនយោបាយដំបូងដែលលោកបៃឌិន បានអនុម័ត ក្រោយចូលកាន់តំណែងនោះ គឺ នាំអាមេរិកចូលទៅកាន់ សិន្ធិសញ្ញាទីក្រុងប៉ារីស​ ស្តីពី​ការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ​។ នេះជាសកម្មភាព ដែលដំណើរការតួនាទីរបស់អាមេរិកឡើងវិញ នៅលើពិភពលោក​ក្នុងការទប់ស្កាត់កម្តៅផែនដី​ឡើងក្តៅជាងមុន។
លោក​John Podesta ទីប្រឹក្សា​របស់អតីតប្រធានាធិបតី បារ៉ាក់អូបាម៉ា ដែលជាអ្នកខិតខំ នាំអាមេរិកចូលក្នុងសន្ធិសញ្ញាទីក្រុងប៉ារីសកាលពី​ឆ្នាំ២០១៥ ស្តីពីបម្រែបម្រួលអាកាសធាតុ បានលើកឡើងថា «យើងបានដើរខុសផ្លូវ​៤ឆ្នាំ កន្លងមក​ ហើយធ្វើឲ្យទំនុកចិត្តមកលើកអាមេរិកក៏ត្រូវបាត់បង់ផងដែរ​»៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន