Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រថយន្ត បុក​ម៉ូតូ​ពីក្រោយ រងរបួស​សិស្ស២​នាក់​

​បាត់ដំបង​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្ត បើក​បុក​ម៉ូតូ​ពីក្រោយ បណ្ដាលអោយ​ក្មេង​សិស្សសាលា​ចំនួន ២​នាក់ ក្នុងចំណោម​៣​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល​។​ ករណីនេះ កើតឡើង​កាលពី​វេលា​ម៉ោងជាង​១១ កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២០ នៅមុខ​ផ្លូវ​ចេញពី​សាលា​វិទ្យាល័យ​ពេជ្រ​ចិន្តា ស្ថិតក្នុង​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​


​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​រថយន្ត​១​គ្រឿង ម៉ាក​ការី សេរី​ឆ្នាំ​១៩៩៥ ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2J 1066 លុះដល់​ចំណុច​ខាងលើ បាន​បុក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា C125 ពណ​ខ្មៅ សេរី​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ 2AI 0503 បណ្តាល​ឲ្យ​មាន​មនុស្ស​រងរបួស​តែម្តង​។​

​អ្នកបើកបរ​រថយន្ត​ឈ្មោះ ស៊ី ចាន់ថុល ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា មាន​ទីលំនៅ​ភូមិ​បួរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​ និង​ភាគី​ម្ខាង​ទៀត មានឈ្មោះ ទ្រី ម៉េង​លី ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្ដា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង (​របួសធ្ងន់​) និង​អ្នករួមដំណើរ​ឈ្មោះ ដា សុវណ្ណនី​តា ភេទ​ស្រី អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​ជាមួយគ្នា (​គ្មាន​របួស​) ឈ្មោះ ដូ ស្រី​ដាវ ភេទ​ស្រី អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ ជាមួយគ្នា​(​របួសស្រាល​)​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ បាន​ចុះទៅ​ធ្វើការ​វាស់វែង និង​ដឹកបញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​ព្យាបាល​នៅឯ​មន្ទីរពេទ្យ​។ ចំណែក​មធ្យោបាយ ត្រូវបាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រងចាំ ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន