Connect with us

បច្ចេកវិទ្យា

ការបោកបញ្ឆោតតាមអ៊ីនធឺណេតដោយប្រើឈ្មោះធនាគារកំពុងកើនឡើង តោះមកដឹងពីវិធីការពារ

Published

on

រយៈពេលថ្មីៗនេះ គេ​សង្កេត​ឃើញថា មាន​ការ​វាយប្រហារ​ដោយ​ធ្វើការ​បោក​បញ្ឆោតតាមអ៊ីនធឺណិត ដូចជា​ផ្ញើសារខ្លីៗ ឬ​សារអ៊ីមែល​ទៅ​អ្នក​ប្រើប្រាស់ ដោយ​មាន​ខ្លឹមសារថា គណនីធនាគាររបស់លោកអ្នក​ត្រូវ​បាន​ចូលប្រើប្រាស់ ហើយ​ត្រូវ​បញ្ជាក់លេខកូដជាដើម ដោយ​គេមាន​ភ្ជាប់​ជាមួយ​នឹងឈ្មោះវិបសាយ ដែលស្រដៀងនឹងឈ្មោះធនាគាររបស់អ្នកប្រើប្រាស់ទៀតផង។

នៅពេល​អ្នកប្រើប្រាស់​ចុចលើឈ្មោះវិបសាយនោះ នឹង​ចូលទៅ​កាន់គេហទំព័រក្លែងក្លាយមួយ​ដែលមាន​រូបរាង និង​ទម្រង់​ស្ទើរតែ​ដូចគ្នា​ទៅ​នឹង​គេហទំព័រ​របស់គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ហើយ​គេ​តម្រូវ​ឲ្យ​បញ្ចូល​ព័ត៌មាន​សំខាន់ៗ​ដូចជា ឈ្មោះ លេខគណនី ពាក្យ​សម្ងាត់ និង​លេខកូដសំងាត់ជាដើម។ ហើយ​ប្រសិនបើ​លោកអ្នក​បញ្ចូល​ព័ត៌មានទាំងនោះ ចោរ​បច្ចេកវិទ្យា​អាចមាន​លទ្ធភាព​លួចចូល​ក្នុង​គណនីធនាគាររបស់លោកអ្នក ហើយ​អាច​បង្វែរ​សាច់ប្រាក់ចេញ​ទៅ​គណនីផ្សេង​ទៀត ដែលបានគ្រោងទុកជាមុន។

ដូច្នេះ អ្នកប្រើប្រាស់​មិន​គួរ​ចុច​លើ​តំណរភ្ជាប់ ឬ​ចុចលើឈ្មោះវិបសាយដែល​ភ្ជាប់​មក​តាមសារខ្លី ឬអ៊ីមែលនោះទេ។

លោកអ្នក​គួរ​ត្រួតពិនិត្យ​ទៅលើឈ្មោះគេហទំព័រឲ្យ​បាន​ច្បាស់លាស់ ជៀសវាង​ការ​បញ្ចូល​ព័ត៌មាន​លើគេហទំព័រ​ក្លែងក្លាយ ហើយ​អ្នក​ប្រើប្រាស់​ក៏​មិន​ត្រូវ​ធ្វើការ​ឆ្លើយ​តប​ទូរស័ព្ទ សារខ្លី ឬអ៊ីមែល​ដែលព្យាយាមសាកសួរព័ត៌មានផ្ទាល់ខ្លួនទេ។

ចូលចងចាំថា ជាទូទៅគ្រឹះស្ថាន​ធនាគារ មិន​ដែលស្នើ​សុំ​ឲ្យ​អតិថិជន​ផ្តល់​លេខ​គណនី លេខសំងាត់ ឬលេខកូដ OTP ឡើយ ហើយ​បើមានការសង្ស័យថា ខ្លួនធ្លាក់ចូល​អន្ទាក់ចោរបច្ចេកវិទ្យា សូម​ទាក់ទង​គ្រឹះស្ថាន​ធនាគាររបសលោកអ្នក ដើម្បី​អាចជួយ​ដោះស្រាយ​ទាន់ពេលវេលា៕

Advertisement Italian Trulli

ព័ត៌មានតាមប្រតិទិន

ខែ​មីនា 2021
ព្រ សុ អា
1234567
891011121314
15161718192021
22232425262728
293031  

អត្ថបទពេញនិយម