Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ទុក​កូនតូច​នៅផ្ទះ​ដាំបាយ ផ្ទុះ​ធុង​ហ្គាស​ឆាបឆេះ​ផ្ទះ​អស់ ១​ខ្នង​

​ខេត្តកំពង់ស្ពឺ​៖ យ៉ាងហោចណាស់​ផ្ទះ​១​ខ្នង ទំហំ​៦​គុណ​៨​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង ដោយសារ​ផ្ទុះ​ធុង​ហ្គាស​។ ហេតុការណ៍​នេះ​កើតឡើង កាលពី​ល្ងាច ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ នៅ​ភូមិ​អូរ​កូន​ត្រុំ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

​ម្ចាស់ផ្ទះ​រងគ្រោះ ឈ្មោះ ឃុ​ត ធី ភេទ​ស្រី អាយុ​៥៩​ឆ្នាំ នៅ​ភូមិ​ខាងលើ ជា​ស្ត្រី​មេម៉ាយ​មានកូន​ក្នុងបន្ទុក​ចំនួន​៣​នាក់ (​ស្រី​០១​នាក់​)​។ ចំណែក​កូនប្រុស ឈ្មោះ ប៉េង គ្រី អាយុ​១២​ឆ្នាំ ជា​ដាំបាយ មិន​ប្រយ័ត្ន​ក៏​ធ្វើ​ឲ្យ​ផ្ទុះ​ធុង​ហ្គាស បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​តែម្តង​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន