Connect with us

Hi, what are you looking for?

អន្តរជាតិ

នាយករដ្ឋមន្ត្រីឥណ្ឌាចាក់វ៉ាក់សាំង កូវីដ​១៩​

 នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នឹងទទួលបានការចាក់វ៉ាក់សាំង COVID-19 នៅក្នុងដំណាក់កាលទី២ នៃយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុង ប្រទេស ដែលមានប្រជាជនច្រើនគេបំផុតលំដាប់ទី២ នៅលើពិភពលោកមួយនេះ។

ទូរទស្សន៍ឥណ្ឌា NDTV ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីឥណ្ឌាជាច្រើនរូប ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ NDTV បានឱ្យដឹងថាការចាក់វ៉ាក់សាំងក្នុងដំណាក់កាលទី២ ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅខែមីនា ឬខែមេសាខាងមុខនេះ ដោយគ្របដណ្ដប់លើប្រជាជនឥណ្ឌា ២៧០លាននាក់ ហើយនឹងផ្ដោតជាសំខាន់លើក្រុមមនុស្សមានវ័យចាប់ពី៥០ឆ្នាំឡើងទៅ និងជនងាយរងគ្រោះដទៃ។

គួរបញ្ជាក់ថា អាជ្ញាធរសុខាភិបាលឥណ្ឌា នៅក្នុងខែមករានេះ បានអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំង COVID-19 ចំនួន២ ដែលផលិតរួមគ្នាដោយសាកលវិទ្យាល័យ Oxford និងក្រុមហ៊ុន AstraZeneca និងវ៉ាក់សាំងរបស់ក្រុមហ៊ុនឥណ្ឌា Bharat Biotech។ បើតាមគេហទំព័រ worldometer ឥណ្ឌា បច្ចុប្បន្ន មានអ្នកឆ្លង COVID-19 សរុប ១០,៦១១,៧១៩នាក់ ក្នុងនោះស្លាប់ ១៥២,៩០៦នាក់ និងជាសះស្បើយឡើងវិញ ១០,២៦៥,៧០៦នាក់៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន