Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ពលរដ្ឋហួសចិត្ត ក្រោយ​ដីចំគម្រោងផ្លូវល្បឿនល្បឿន គេ​​ឲ្យ​១ម៉ែត្រការ៉េ​២០០រៀល

ប្រជាពលរដ្ឋចំនួន៤៩ គ្រួសារ រស់​នៅភូមិពូធឿង(ចំណោតរាម) ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានថ្លែង​ថា ក្រោយ​ពី​ដីរបស់ពួកគាត់ ត្រូវ​ក្រុម​អាជ្ញាធរ ក៏​ដូចជា​ក្រុមហ៊ុន​សង់​ផ្លូវ​ល្បឿន​លឿន ឲ្យ​តម្លៃ​ត្រឹមតែ២០០រៀល​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ហើយ​លំនៅដ្ឋានរឹងមាំ គឺ​បាន​តម្លៃតែ ៨០ដុល្លារ​ក្នុង​ម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ។

ពួក​គាត់និយាយថា ដីទាំងនោះ ពួក​គាត់បានមកទិញនៅឆ្នាំ២០០១-២០០២និងមានការបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរភូមិ-ឃុំនៅឆ្នាំ២០០៥-២០០៦ ដើម្បីប្រកបរបរធ្វើចំការនិងសាងសង់លំនៅដ្ឋានរឹងម៉ាំ រស់នៅទីតាំងដីខាងលើជារៀងរហូតមក ស្រាប់តែពេលថ្មីៗនេះបន្ទាប់ពីមានគម្រោងអភិវឌ្ឍន៍ ផ្លូវល្បឿនលឿនប៉ះពាល់ដីចំការដំណាំ ក៏ដូចជាលំនៅដ្ឋានរបស់ពួកគាត់ ក្រុមហ៊ុនស្ថាបនាផ្លូវល្បឿនលឿន សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋានបានប្រើប្រាស់កម្លាំងសមត្ថកិច្ចចម្រុះជាច្រើននាក់មានទាំងគ្រឿងចក្រអេស្ការវ៉ាទរ័ជាច្រើនគ្រឿងចុះមកឈូសឆាយបំផ្លិចបំផ្លាញផលដំណាំនិងវាយកំទេចលំនៅដ្ឋានរបស់ពួកគាត់អស់ ហើយបង្ខិតបង្ខំឲ្យផ្តិតមេដៃទទួលយកសំណងផលប៉ះពាល់ដី.ធ្លី ផលដំណាំនិងលំនៅដ្ឋានដែលមានតម្លៃដីក្នុង១ម៉ែត្រការ៉េស្មើរនិង២០០រៀល ដោយឡែកសំណង់រឹងម៉ាំមានតម្លៃក្នុង១ម៉ែត្រការ៉េស្មើរនិង៨០ដុល្លារ។

ចំពោះបញ្ហានេះ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ បានថ្លែងថា អាជ្ញាធរមូលដ្ឋាន ឃុំ.ស្រុក គ្រាន់តែជាអ្នកចូលរួមសម្របសម្រួលជាមួយគណៈកម្មការអន្តរក្រសួងជាអ្នក ដោះស្រាយផលប៉ះពាល់ការស្ថាបនាផ្លូវល្បឿនលឿន ភ្នំពេញមកខេត្តព្រះសីហនុ ជាប្រាក់គោលនយោបាយ ដែលទទួលផលប៉ះពាល់ទៅលើសំណង់.ផ្ទះសម្បែង.ដីធ្លីទ្រព្យសម្បត្តិផ្សេងៗដោយសារគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធការស្ថាបនាផ្លូវល្បឿនលឿនជាមួយនិងម្ចាស់សាម៉ីអចលនទ្រព្យ ហើយកន្លងមកប្រជាពលរដ្ឋបានព្រមព្រៀងទទួលយកដោយមានឯកសារវិកយ័យបត្រ័ពីគណៈកម្មការអន្តរក្រសួងនៃប្រាក់គោលនយោបាយដែលបានផ្តល់ជូនដល់ពួកគាត់ផងដែរ។

លោកអភិបាលស្រុកបានបញ្ជាក់ថា មួយវិញទៀតទីតាំងដីដែលពួកគាត់រស់នៅគឺជាដីដែលស្ថិតនៅក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២ ជាអចលទ្រព្យរបស់រដ្ឋដូច្នេះការដោះស្រាយគោលនយោបាយលើផលដំណាំតែប៉ុណ្ណោះ ម៉្យាងទៀតបើផ្អែកទៅលើមាត្រាច្បាប់ស្តីពីអញ្ចឹងការចូលកាន់កាប់ដែនគម្របព្រៃឈើអចលនទ្រព្យរបស់រដ្ឋដោយខុសច្បាប់និងត្រូវទទួលទោសថែមទៀតផង៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន