Connect with us

Hi, what are you looking for?

អន្តរជាតិ

លោកបៃឌិន ចុះហត្ថលេខាលើច្បាប់បង្ខំឲ្យអ្នកចូលក្នុងទឹកដីអាមេរិក​ ត្រូវធ្វើចត្តាឡីស័ក ទាំងអស់

ប្រធានាធិបតីអាមេរិក លោក ចូលបៃឌិន បានចុះហត្ថលេខា លើច្បាប់ ទប់ស្កាត់កូវីដ​១៩ ដោយបង្ខំឲ្យអ្នកដែល​ចូលក្នុងទឹកដីអាមេរិកតាមជើងហោះហើទាំងអស់ត្រូវធ្វើចត្តាឡីស័ក ទាំងអស់ ហើយអ្នកដំណើរត្រូវ ពាក់ម៉ាស់ការពារទាំងអស់។


មានប្រសាសន៍នៅសេតវិមាន ប្រធានាធិបតី ចូបៃឌិន បានចុះហត្ថលេខាលើច្បាប់ចំនួន​១០​ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​១៩ ។​ លោកបៃឌិនបានលើកឡើងថា ក្រៅពីការពាក់ម៉ាស់ អ្នកដែលចូលពីក្រៅត្រូវធ្វើចត្តាឡីស័ក និងធ្វើតេស្តរកកូវីដ​១៩ ។
អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក Anthony Fauci បាននិយាយថា ការឆ្លងរាតត្បាត COVID-19 នៅក្នុងសហរដ្ឋអាមេរិក អាចនឹងឡើងចំណុចកំពូល ក្នុងពេលឆាប់ៗនេះ ដោយផ្អែកលើអាត្រាអ្នកឆ្លងក្នុងរយៈពេល ០៧ថ្ងៃចុងក្រោយនេះ។


លោក Anthony Fauci បានថ្លែងដូចខាងលើ នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅឯសេតវិមាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ លោក Fauci ក៏បានសង្កត់ធ្ងន់ដែរថា វ៉ាក់សាំងដែលក្រុមហ៊ុនអាមេរិកផលិតឡើង គឺមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូរ៉ូណា COVID-19 ទម្រង់ថ្មី។ អ្នកជំនាញកំពូលរូបនេះ ក៏មិនភ្លេចបង្ហើបរឿងមួយទៀតដែរថា ពេលនេះលោកមានអារម្មណ៍ពោរពេញដោយសេរីភាព ក្នុងការបំពេញការងាររបស់ខ្លួន ជាមួយរដ្ឋបាលថ្មីរបស់លោក ចូ បៃដិន ដោយលោកអាចផ្ដោតលើវិទ្យាសាស្ត្រ ដោយមិនចាំបាច់ភ័យខ្លាចពីការលូកលាន់។


ការឆ្លងរាតត្បាត COVID-19 នៅក្នុងសហរដ្ឋអាមេរិក បានស្ថិតនៅក្រៅការគ្រប់គ្រង អស់រយៈពេលជាច្រើនខែមកហើយ ដោយបច្ចុប្បន្នប្រទេសមហាអំណាចផុតលេខមួយនេះ មានចំនួនអ្នកស្លាប់ និងឆ្លងច្រើនដាច់គេនៅលើពិភពលោក ខណៈចំនួនអ្នកស្លាប់បានកើនលើស ៤សែននាក់ទៅហើយគិតត្រឹមសប្តាហ៍នេះ៕

Advertisement

Facebook

អ្វីដែល​គេកំពុងអាន