Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ផ្លូវ​ចំនួន ២​ខ្សែ ដាក់​ឲ្យ​ដំណើរការ នៅ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ​

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹកថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១​នេះ បានចាប់ផ្តើម​ដាក់​ឲ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន នូវ​ផ្លូវ​ត​ភ្ជាប់​ចរាចរ​ចំនួន ២​ខ្សែ នៅ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ​។​

​ផ្លូវ​ទាំង​ខ្សែ​នោះ រួមមាន​៖
១-​ផ្លូវ​ត​ភ្ជាប់​ចរាចរ​ឯកទិស ពី​ផ្លូវជាតិ​លេខ​៤ ឆ្ពោះទៅ​មហាវិថី​ចោមចៅ មាន​ប្រវែង ៤៥៨​ម៉ែត្រ ទទឹង ៨.៥​ម៉ែត្រ ជា​ផ្លូវ​ក្រោម​ដី​មាន​ជំរៅ ៣.៧​ម៉ែត្រ​ធៀប​នឹង​កំពស់​នីវ៉ូ​មហាវិថី ចោមចៅ​។​
២-​ផ្លូវ​ត​ភ្ជាប់​ចរាចរ​ឯកទិស ពី​ផ្លូវជាតិ​លេខ​៤ បត់​ស្តាំ​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៣ មាន​ប្រវែង ១១៦​ម៉ែត្រ ទទឹង ៥.៥​ម៉ែត្រ ជា​ផ្លូវ​ក្រោម​ដី​មាន​ជំរៅ ១.៨៦​ម៉ែត្រ ធៀប​នឹង​កំពស់​នីវ៉ូ​ផ្លូវជាតិ​លេខ​៣៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន