Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​មួយកន្លែង ក្នុងស្រុក​រវៀង ត្រូវ​សមត្ថកិច្ច​ចុះបង្ក្រាប និង​ដកហូត​វត្ថុតាង​

ខេត្តព្រះវិហារ​៖ ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​ដ៏​ធំ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ត្នោត ឃុំ​របៀប ស្រុក​រវៀង ខេត្តព្រះវិហារ ត្រូវបាន​សមត្ថកិច្ច​ជំនាញ ចុះបង្ក្រាប និង​ដកហូត​វត្ថុតាង​មួយចំនួនធំ កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២១ ម្សិលមិញ ។​

​ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​នគរបាល​ជំនាញ បាន​រឹបអូស​វត្ថុតាង រួមមាន​៖ ម៉ូ​ទ័​រ​ឈូស ម៉ូ​ទ័​រ​វាល ម៉ូ​ទ័​រ​ស្វាន តាប​ជ្រៀក​ឈើ និង​ឈើ​គ្រប់​ប្រភេទ​ជាច្រើន​ម៉ែត្រគូប​ទៀត រួច​បញ្ជូនទៅ​រក្សាទុក​ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​។​

​អាជ្ញាធរ​បញ្ជាក់ថា ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​ខាងលើនេះ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​អប់រំ​ណែនាំ​ជា​ច្រើនដង​មកហើយ តែ​មិន​ព្រម​អនុវត្តតាម​នោះទេ ផ្ទុយទៅវិញ​ម្ចាស់​ទីតាំង​សិប្ប​កម្មនេះ អាងខ្នង អាង​ខ្សែ ទើប​មិនមាន​អ្នកណា​ហ៊ាន​ទៅ​បង្ក្រាប​នោះ​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន