Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

រថយន្ត បុក​ម៉ូតូ ស្លាប់​ម្នាក់​ភ្លាមៗ នៅ​ស្រុក​កៀនស្វាយ​

ខេត្តកណ្តាល​៖ កាលពី​រសៀល ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ ម្សិលមិញ មាន​ករណី​គ្រោះថ្នាក់​ច​រា​
​ចរ​ណ៏​មួយ កើតឡើង​រវាង​រថយន្ត បុក​ជាមួយ​ម៉ូតូ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅលើ​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​ព្រែក​តាកែវ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​១​គ្រឿង ម៉ាក​LEXUS RX 300 ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AP-1319 ​បើកបរ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ លុះដល់​ចំណុចកើតហេតុ ក៏​ស្រាប់​តែមាន​ម៉ូតូ​១​គ្រឿង ម៉ាក​YAMAHA CBR ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1Q-6212 បើក​ក្នុងទិសដៅ​ភ្នំពេញ​ទៅ​អ្នក​លឿង បាន​បត់​ឆ្លងផ្លូវ ហើយក៏​ត្រូវ​រថយន្ត​ខាងលើ បុក​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​តែម្តង​។​

​អ្នកបើករថយន្ត​បង្ក​ឈ្មោះ​ ​សួស ភា​រិ​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​រដ្ឋបាល​រោងចក្រ មាន​ទីលំនៅ​ភូមិ​ជំ​ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​)​។ រីឯ​ជនរងគ្រោះ​ដែល​ស្លាប់ មិនទាន់​ស្គាល់​អត្តសញ្ញាណ​។​ ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ និង​បាន​យក​វត្ថុតាង ទៅ​រក្សាទុក រងចាំ​ជំនាញ​ដោះស្រាយ​បន្ត​តាម​នីតិវិធី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន