Connect with us

Hi, what are you looking for?

ព័ត៌មានជាតិ

ឃាត់ខ្លួន​ជនសង្ស័យ​៧​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ស្រុក​ចំការលើ

​ខេត្តកំពង់ចាម​៖ កម្លាំង​នគរបាល​ស្រុក​ចំការលើ ចុះ​ធ្វើ​រដ្ឋបាល​ចំហរ រកឃើញ​ករណី​ចែកចាយ​គ្រឿងញៀន និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៧​នាក់ ស្រី ០៦​នាក់ នៅ​ចំណុច​ផ្ទះសំណាក់​មួយកន្លែង ស្ថិតក្នុង​ភូមិ​ស្ពឺ​(​ក​) ឃុំ​ជយោ ស្រុក​ចំការលើ ខេត្តកំពង់ចាម កាលពី​យប់ ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១​។

​បើតាម​នគរបាល​ស្រុក​ចំការលើ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៧​នាក់​នោះ ឈ្មោះ ម៉ាន ម៉ា​អាត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​, ឈ្មោះ ម៉ាន ប៉ា​ស្រ៊ី ភេទ​ប្រុស អាយុ​២២​ឆ្នាំ​, ឈ្មោះ ម៉ូ​សា ប៉ា​ស្រ៊ី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​, ឈ្មោះ សា អាំ​រី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​, ឈ្មោះ សែន ដា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​, ឈ្មោះ ហាក់ ណា​រ៉ុង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​ឈ្មោះ គង់ ណារិន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​។​

​ចំណែក​វត្ថុតាង ដកហូត​បាន រួមមាន​៖ ម្សៅ​ក្រាម​ពណ៍​ស​ចំនួន ៣​កញ្ចប់ ទូរស័ព្ទដៃ​ចំនួន​១៥​គ្រឿង និង​សម្ភារៈ​សេព​គ្រឿងញៀន​មួយចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​ជំនាញ បញ្ជូនទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី​៕​

Advertisement

Facebook

អ្វីដែល​គេកំពុងអាន